ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កន្លែង​ជល់​មាន់​ដុះ​ស្លែ​មួយកន្លែង នៅ​ឃុំ​គគីរ ប៉ូលិស​កៀនស្វាយ ទើប​ចុះបង្ក្រាប​យក​ស្នាដៃ​

60

 

​កណ្ដាល​៖​ទីតាំង​សង្វៀន​បើក​ប្រជល់មាន់​ដាក់​លុយ​ច្រើនៗ​ឡើង​ដុះ​ស្នឹម​ជា​យូរ​មកហើយ​គេ​ទើប​ឃើញ​កម្លាំង​សមត្ថកិច្ច​ប៉ូលិស​ស្រុក​កៀនស្វាយ​ខេត្តកណ្ដាល​ចុះទៅ​បង្ក្រាប​យក​យក​ស្នាដៃ​កាលពី​រសៀល​ថ្ងៃទី​១៤​ខែមិថុនា​ឆ្នាំ​២០២០​នេះ​នៅ​ភូមិ​ដូន​សរ​ឃុំ​គគីរ​ស្រុក​កៀនស្វាយ​ខេត្តកណ្ដាល​។​
ក្នុងករណី​ចុះបង្ក្រាប​បន​ល្បែង​សុ​ី​សង​ខុសច្បាប់ (​ជល់​មាន់​)​នេះ​ក្រុម​សមត្ថកិច្ច​ប៉ូលិស​ស្រុក​កៀនស្វាយ​ដោយ​ចាប់​ឃាត់ខ្លួន​ក្រុម​ជនសង្ស័យ​០៤​នាក់​(​ឃាត់ខ្លួន​)​រួមមាន​ទី​១.​ឈ្មោះ សុខ ប្រសើរ ភេទ​ប្រុស​អាយុ ៣១​ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងផ្សារដែក មាន​ទីលំនៅ​ភូមិ​ស្ដៅ​កន្លែង ឃុំ​ដីឥដ្ឋ ស្រុក​កៀនស្វាយ ខេត្ដ​កណ្ដាល (​ឃាត់ខ្លួន​)​។
​ទី​២.​ឈ្មោះ ស៊ុន រ៉ា​ម៉េ​ត ភេទ​ប្រុស អាយុ​២០​ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករ មាន​ទីលំនៅ​ភូមិ​ដីឥដ្ឋ​កោះ​ផុស​២ ឃ៉ំ​ដីឥដ្ឋ ស្រុក​កៀនស្វាយ ខេត្ត កណ្ដាល​(​ឃាត់ខ្លួន​)​។​
​ទី​៣.​ឈ្មោះ ហ៊ុន ឡូ ភេទ​ប្រុស អាយុ​៥១​ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មាន​ទីលំនៅ ភូមិ​ទួល​ដូង ឃុំ​គគីរ ស្រុក​កៀនស្វាយ ខេត្តកណ្ដាល​(​ឃាត់ខ្លួន​)​។​និង​ទី​៤.​ឈ្មោះ ដូង សិទ្ធី ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កសិករ មាន​ទីលំនៅ ភូមិ​រទាំង ឃុំ​ភូមិធំ ស្រុក​កៀនស្វាយ ខេត្តកណ្ដាល​(​ឃាត់ខ្លួន​)​។​ក្នុងនោះ​ដោយ​ដក​វត្ថុតាង​ចាប់យក​រួមមាន​៖
១/​ម៉ូតូ ចំនួន ០៣​គ្រឿង និង​២/​ជញ្ជីង​មាន់​ថ្លឹង​មួយ​៣/​ស្បែកជើង ១២​គូ​
៤/​ស្កុ​តរុំ​ជើងមាន់ ៦០​ដុំ​៥/​កន្ត្រក សំរាប់​ដាក់​មាន់ ០៥៦/​កញ្ចក់​ឆ្លុះ​មាន់​០១
៧/​មាន់​ឈ្មោល ចំនួន ០៤​ក្បាល (​រស់​០៣ ក្បាល​ងាប់​០១​ក្បាល់​)
តាម​សេចក្ដីរាយការណ៍​បានអោយដឹងថា​ដោយ​កាលពី​រសៀល​ថ្ងៃខែ​ខាងលើ​នោះ​កម្លាំង​ជំនាញ​ផ្នែក​ព្រហ្មទណ្ឌ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​កៀនស្វាយ សហការ​ជាមួយ​កំលាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​គ​គីរ បាន​ចុះបង្ក្រាប​ទីតាំង​បើក​ល្បែង​សុ​ី​សង​ខុសច្បាប់ (​ជល់​មាន់​) នៅ​ដី​ឡូ​តិ៍​មួយកន្លែង​មិន​ស្គាល់​ម្ចាស់ ស្ថិត​ក្នុងភូមិ ដូន​ស ឃុំ​គគីរ ស្រុក​កៀនស្វាយ ខេត្តកណ្ដាល ដែល​កំពង់តែ​ប្រព្រឹត្ត រួច​សមត្ថកិច្ច​បាន​ប្រមូល​វត្ថុតាង​ដែល​បម្រើអោយ (​ជល់​មាន់​) នឹង​នាំខ្លួន​ជនសង្ស័យ​ខាងលើ មកកាន់​អធិការ​រដ្ឋា​នគរបាល​ស្រុក​កៀនស្វាយ ដើម្បី​បន្ត​តាមច្បាប់​៕​

អត្ថបទដែលជាប់ទាក់ទង