ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ការប្រកួតជើងឯកជាតិ នៃកីឡាកាយសម្ព័ន្ធ នឹងធ្វើនៅចុងឆ្នាំ

85


ភ្នំពេញ៖សម្រាប់ប្រភេទកីឡាកាយសម្ព័ន្ធនឹងរៀបចំការប្រកួតជើងឯកជាតិនៅចុងឆ្នាំដោយសារតែពិភពលោកទាំងមូលកំពុងតែ
រងការរាតត្បាត់ពីមេរោគកូវីដ ១៩ ។
លោកណយ ផាណាអគ្គលេខាធិការសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា បានប្រាប់ឲ្យដឹងថាក្រសួងអប់រំយុវជន និង កីឡាបានអនុ
ញ្ញាតឲ្យរៀបចំការប្រកួតជើងឯកជាតិឡើងវិញតែការប្រកួតនោះមិនត្រូវមានអ្នកចូលរួមលើសពី១០០នាក់ឡើយ ។ការប្រកួតគឺមិនបឲ្យមាន
អ្នកចូលទស្សនា និងមានតែកីឡាករ កីឡាការិនីនិងអ្នកពាក់ព័ន្ធតែប៉ុណ្ណោះ ។
ពេលដែលចោទសួរថាតើការប្រកួតឆ្នាំនេះសហព័ន្ធនឹងកាត់បន្ថយចំនួនកីឡាករ កីឡាការិនីនិងវិញ្ញាសាខ្លះឬអត់នោះលោកអគ្គ
លេខាធិការបានអះអាងថាមិនមានការកាត់បន្ថយអ្វីទាំងអស់ព្រោះរៀងរាល់ឆ្នាំកីឡាករ កីឡាការិនីដែលចូលរួមប្រកួតមានត្រឹមតែរង្វង់ ៧០
នាក់ប៉ុណ្ណោះតែបើរាប់ទាំងមន្ត្រីបច្ចេកទេសនោះអាចលើស១០០នាក់បន្តិចបន្តួច ។
អ្វីៗសហព័ន្ធនឹងធ្វើតាមការណែនាំរបស់ករសួងសុខាភិបាល ។សព្វថ្ងៃនេះសូម្បីតែការហ្វឹកហាត់ក៏សហព័ន្ធអនុវត្តន៍តាមការណែ
នាំរបស់ក្រសួងសុខាភិបាលដែរគឺពិនិត្យកំដៅ និងលាងដៃជាមួយអាល់កុលជាប្រចាំ ។
សូមបញ្ជាក់ថាសព្វថ្ងៃនេះសម្រាប់កីឡាករ កីឡាការិនីថ្នាលត្រូវបានប្រមូលផ្ដុំហ្វឹកហាត់ឡើងវិហើយតែសម្រាប់ឈុតធំដែលជាកី
ឡាករ កីឡាការិនីត្រៀមចូលរួមប្រកួតចំពោះមុខនោះនៅមិនទាន់ប្រមូលផ្ដុំនៅឡើយទេ ។លោកអគ្គលេខាធិការបាននិយាយថាលោកបារម្ភ
ពីការធ្លាក់ចុះនៃគុណផលកីឡាឈុតធំណាស់ព្រោះការហ្វឹកហាត់តាមផ្ទះមិនដូវហ្វឹកហាត់ជុំគ្នាជាមួយគ្រូឡើយ ៕

 

អត្ថបទដែលជាប់ទាក់ទង