ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អធិការដ្ឋាន​ប៉ូលិស​កៀនស្វាយ​យកមុខ​ទៅ​ទុក​កន្លែង​ណា ផ្លូវ​ចូល​អធិការ ក្លាយជា​ទីផ្សារ​លក់ដូរ​

99

 

​កណ្ដាល​៖​ច្រក​ផ្លូវ​ចេញ​_​ចូល​អធិការដ្ឋាន​ប៉ូលិស​ស្រុក​កៀនស្វាយ​និង​ផ្លូវ​ជាច្រើន​ខ្សែ​ទៀត​នៅ​ជិត​សាលាស្រុក​កៀនស្វាយ​ក្លាយជា​ទីផ្សារ​លក់ដូរ​ដោយ​បង្ក​ភាព​រញ៉េរញ៉ៃ​គ្មាន​សណ្ដាប់ធ្នាប់​សោះ​ដែល​ធ្វើអោយ​អ្នកស្រុក​នៅ​ទីនោះ​និង​អ្នកដំណើរ​ពេល​ឆ្លងកាត់​តាមផ្លូវ​ជាច្រើន​ខ្សែ​ខាងលើ​នោះ​ដោយ​សម្ដែង​ការមិន​សូវ​សប្បាយចិត្ត​សោះ​ចំពោះ​បញ្ហា​លក់ដូរ​អីវ៉ាន់​នៅលើ​ផ្លូវ​សាធារណៈ​ដូចនេះ​។​ប៉ុន្តែ​ក្រុម​សមត្ថកិច្ច​អាជ្ញាធរ​នៅ​ទីនោះ​គឺ​ពួកគាត់​មិន​ខ្វល់​ទំនង​បាន​ផលប្រយោជន៍​ពី​ការលក់ដូរ​អាណាធិបតេយ្យ​នេះ​ទេ​ឬ​បាន​មិន​ខ្វល់​ចុះ​រៀបចំ​សោះ​ចឹ​ង​???​ហេស​ហេ​។​
បើ​និយាយ​ពី​ផ្លូវថ្នល់​គេ​ស្ថាបនា​ឡើង​គឺ​ដើម្បី​បម្រើការ​ប្រើប្រាស់​ដោយ​ធ្វើដំណើរ​តាម​មធ្យោបាយ​នានា​តែ​ផ្ទុយទៅវិញ​ផ្លូវថ្នល់​ជាច្រើន​ខ្សែ​នៅ​ច្រក​ផ្លូវ​ចូលទៅ​កាន់​អធិការដ្ឋាន​ប៉ូលិស​ស្រុក​កៀនស្វាយ​និង​នៅ​ជិត​ខ្នង​សាលាស្រុក​កៀនស្វាយ​ដែល​ត​ភ្ជាប់​ពី​កំណាត់​ផ្លូវជាតិ​លេខ​១​នៅ​ដល់​មុខ​ផ្សារ​គគីរ​នោះ​កំពង់​ក្លាយជា​ទីផ្សារ​លក់​អីវ៉ាន់​ឬ​ទំនិញ​ផ្សេងៗ​ដោយ​មើលទៅ​យ៉ាង​អាក្រក់​មើល​បំផុត​។​ប៉ុន្តែ​មិន​ថ្វី​នោះទេ​លក់​អី​ក៏​លក់​ទៅ​ចុះបើ​ក្រុម​សមត្ថកិច្ច​នៅ​ទីនោះ​គេ​មិន​ចុះមក​រំខាន​នោះទេ​ពិ​ព្រោះ​គេ​ទំនង​បាន​ផលប្រយោជន៍​ពី​កន្លែង​លក់ដូរ​ទាំងអស់នោះ​ហើយ​បើតាម​ប្រភព​ពត៌មាន​គេ​និយាយថា​អាជីវករ​លក់ដូរ​ទំនិញ​នៅលើ​ផ្លូវ​ទាំងអស់នោះ​គឺ​មិនមែន​មក​អង្គុយ​លក់ដូរ​នៅទីនេះ​ដោយ​ព្រី​នោះទេ​ទើប​គ្មាន​អ្នក​មក​រំខាន​ពិសេស​ក្រុម​សមត្ថកិច្ច​អាជ្ញាធរ​នៅ​ទីនោះ​ផ្ទាល់​តែម្ដង​។​ដូចនេះ​សូម​អាជ្ញាធរខេត្ត​កណ្ដាល​និង​លោកស្នងការ​ខេត្តកណ្ដាល​ទើប​ឡើង​ថ្មី​គួរ​ឆ្លៀតពេល​ចុះ​មើល​ផង​!​បើ​ពឹង​សមត្ថកិច្ច​អាជ្ញាធរ​ស្រុក​កៀនស្វាយ​ដូច​ពឹង​ផ្កាយ​លើ​មេឃ​អុ​ី​ចឹ​ង​ពោលគឺ​ផ្លូវ​នៅតែ​ក្លាយជា​ទីផ្សារ​លក់ដូរ​អីវ៉ាន់​បង្ក​ភាព​រញ៉េរញ៉ៃ​ដដែល​។​
រីឯ​កំណាត់​ផ្លូវជាតិ​លេខ​១​នៅមុខ​ផ្សារ​គគីរ​ឯណេះ​គឺ​ផ្លូវថ្នល់​មួយចំណែក​ក្លាយជា​ទីផ្សារ​លក់ដូរ​ទំនិញ​និង​ចំណត​យានយន្ត​គ្រប់​ប្រភេទ​បង្ក​ភាព​រញ៉េរញ៉ៃ​ពេញ​ផ្លូវ​ដោយ​មិន​រំខាន​ដល់​លោក​ប្រធាន​ផ្សារ​គគីរ​និង​ក្រុម​សមត្ថកិច្ច​នៅ​កៀនស្វាយ​នេះឡើយ​នេះ​បើ​យោ​តាម​ប្រភព​ពត៌មាន​ពី​អ្នកស្រុក​កៀនស្វាយ​រាយការណ៍​ប្រាប់​កាលពី​ព្រឹក​ថ្ងៃទី​២៤​ខែមិថុនា​ឆ្នាំ​២០២០​នេះ​៕​

អត្ថបទដែលជាប់ទាក់ទង