ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកស្រី កិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រគេនទៀនវស្សា និងទេយ្យទានដល់ព្រះ សង្ឃគង់ចាំព្រះវស្សាចំនួន១៩វត្ត នៅ ខេត្តស្វាយរៀង

75

ស្វាយរៀង៖ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងជាអ្នកតំណាងរាស្រ្តមណ្ឌលស្វាយរៀង បាននាំយក ទៀនវស្សា និងទេយ្យទាន ប្រគេនដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់ត្រីមាសចំនួន១៩វត្ត នៅ ខេត្ត ស្វាយរៀង ដែលពិធីត្រូវបានរៀបចំឡើង នៅវត្តព្រៃឆ្លាក់ ស្ថិតក្នុងក្រុងស្វាយរៀង ខេត្តស្វាយរៀង នាព្រឹកថ្ងៃព្រស្បត្តិ៍៥កើត ខែអាសាធ ឆ្នាំជូតទោស័កព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ ។
លោកស្រីក៏បានផ្តាំផ្ញើសួរសុខទុក្ខដោយ ក្តីនឹករលឹកពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនបងប្អូនប្រជាពលរដ្ឋទាំងអស់ នៅទូទាំងខេត្ត ស្វាយរៀង ដោយសម្តេចទាំងទ្វេរតែងតែគិតគូរខ្ពស់ចំពោះជីវភាព ប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។
លោកស្រីក៏បានមានប្រសាសន៍ លើកឡើងថា ការប្រារព្ធធ្វើពិធីនេះបាន ដោយសារប្រទេសជាតិមានសុខសន្តិភាព ជាពិសេសបង្ហាញពីទឹកចិត្ត របស់រាជ រដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន គោរពស្រឡាញ់ប្រតិបត្តិ ព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ ដើម្បីថែរក្សាការពារវិស័យព្រះពុទ្ធសាសនានេះ ឱ្យកាន់តែមានភាពរុងរឿងថ្កុំថ្កើន ឈានទៅគម្រប់ ៥ពាន់ព្រះវស្សា តាមពុទ្ធិបញ្ញាត្តិ។
លោកស្រីក៏បានបញ្ជាក់ថា បច្ចុប្បន្ននេះប្រទេសកម្ពុជានៅមានអ្នកផ្ទុកមេរោគកូវីដ១៩ តែ២នាក់ទេដែលកំពុងសម្រាកព្យាបាលនៅ មន្ទីរពេទ្យ ក្នុងនោះបានជាសះស្បើយ ១២៨នាក់។
លោកស្រីក៏បានស្នើឲ្យ ប្រជាពលរដ្ឋកម្ពុជាគ្រប់រូប ត្រូវបន្តរក្សាការប្រុងប្រយ័ត្នខ្ពស់ក្នុងការបង្ការ និងការពារនូវការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ នៃរលកទី២ ដោយគោរពនិងអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវគោល ការណ៍ រក្សាគម្លាតសង្គម និងវិធានការនានាតាមការកំណត់របស់ក្រសួងសុខាភិបាល។ លោកស្រីបានអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់គ្នាត្រូវបង្កើនការផលិតផ្នែកកសិកម្ម តាមរយៈ ការដាំដុះ ការចិញ្ចឹមសត្វ ជាដើម ចំណែកឯអជ្ញាធរត្រូវតែពង្រឹងឲ្យមានប្រសិទ្ធិភាពនូវ ភូមិ-ឃុំមានសុវត្ថិភាព និងចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ។
ទៀនព្រះវស្សា ទេយ្យវត្ថុ និងថវិការបស់លោកស្រី កិត្តិសង្គហបណ្ឌិត ម៉ែន សំអន ព្រមទាំងក្រុមការងារ បានប្រគេន១៩វត្ត រួមមាន៖ ទៀនព្រះវស្សា១គូរ,ប្រេង ៣០លីត្រ, អង្ករ៥០គីឡូក្រាម, មី ៣កេស, ទឹកក្រូច៤កេស,ទឹកសុទ្ធ៤កេស,ទឹកដោះ គោ១កេស,ស្ករស១០គីឡូក្រាមតែ៦ កញ្ចប់, ធូប១ដុំ ទៀនតូច១គី ឡូក្រាម, មីសួរ១ គីឡូក្រាម,ទឹកត្រី៦ដប ទឹកស៊ីអ៊ីវ៦ដប, អំបិល២គីឡូក្រាម, ប៊ីចេង១គីឡូក្រាម,ត្រីខ ១កេស,ចង្ហាន់១ស្រាក់,ថវិកាមួយចំនួន រួមជាមួយ កូនឈើក្នុង១វត្ត បានចំនួន ១០ដើម រួមមានកូនឈើបេង,ក្រញូង នាងនួន,គគី និងផ្តៀក ៕ សំរិត

អត្ថបទដែលជាប់ទាក់ទង