ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រថយន្ដបុកម៉ូតូ ស្លាប់ក្មេងស្រីម្នាក់ និងបុរសជាសង្សាររបួសធ្ងន់

87

 

​ ភ្នំពេញ​ ៖​ រថយន្តមិនស្គាល់ម៉ាកមួយគ្រឿង​ បានបេីកបុកម៉ូតូCPX មួយគ្រឿង បណ្ដាលឲ្យនារីរូបស្រស់ម្នាក់ស្លាប់យ៉ាងអាណោចអាធ័ម៌ និងបុរសម្នាក់ជាសង្សាររងរបួសធ្ងន់​ រួចបេីករថយន្តគេចបាត់​ភ្លាមៗ​ ដោយបង្កការភ្ញាក់ផ្អេីលដល់ប្រជាពលរដ្ឋកាលពីវេលាម៉ោង១រំលងអធ្រាត្រ ឈាន​ចូលថ្ងៃទី២៧​ ខែមិថុនា​ ឆ្នាំ​២០២០​ ស្ថិតនៅតាមបណ្ដោយផ្លូវ១៤៣​ កែងផ្លូវ៣១០​ ក្នុងសង្កាត់បឹងកេងកង៣​ ខណ្ឌបឹងកេងកង​ រាជធានីភ្នំពេញ​ ។

​ សពនារីជនរងគ្រោះ​ មានឈ្មោះ​ គ្រី​ សុដាឡែន​ អាយុ១៨ឆ្នាំ រៀនថ្នាក់ទី១២ នៅវិទ្យាល័យទួលទំពូង ស្នាក់នៅក្នុងសង្កាត់បឹងសាឡាង​ ខណ្ឌទួលគោក​ និងមានស្រុកកំណើតនៅ ខេត្តបាត់ដំបង ។

បើយោងតាមប្រភពពីកន្លែងកើតហេតុប្រាប់ឲ្យដឹងថា មុនពេលកើតហេតុគេឃេីញម៉ូតូមួយគ្រឿងម៉ាក PCX ពណ៌សពាក់ផ្លាកលេខ ព្រះសីហនុ​ 1 i -7873 ​ បុរសម្នាក់​ និងនារីម្នាក់​ បានតាមធ្វេីដំណេីរត្រឡប់មកពីខួបកំណើតមិត្តភត្តិវិញតាមបណ្ដោយផ្លូវ៣១០​ ទិសដៅពីកេីតទៅលិច​ មកដល់ចំណុចកេីតហេតុស្រាប់តែមានរថយន្តមួយគ្រឿងមិនចាំម៉ាក​ គ្រាន់តែដឹងថាពណ៌ខ្មៅ​ បានធ្វេីដំណេីរតាមបណ្ដោយផ្លូវ១៤៣​ ទិសដៅពីជេីងទៅត្បូង​ ក្នុងល្បឿនយ៉ាងលឿន​ ហេីយក៏បុកម៉ូតូចំពីចំហៀងពេញទំហឹង​ បណ្ដាលឲ្យម៉ូតូអូសជាង៥០ម៉ែត្រ​ និងធ្វេីឲ្យបុរសម្នាក់ជាអ្នកឌុបរងរបួសធ្ងន់​ និងនារីម្នាក់រួមដំណេីរជាមួយគ្នាបានស្លាប់យ៉ាងអាណោចអាធ័ម ។

​ ក្រោយកេីតហេតុ​ សមត្ថកិច្ចមូលដ្ឋាននិងជំនាញចរាចរណ៍ខណ្ឌបានចុះមកដល់​ ហេីយធ្វេីការវាស់វែង​យកម៉ូតូជនរងគ្រោះទៅរក្សាទុក​ និងធ្វេីកំណត់ហេតុប្រគល់សពឲ្យទៅក្រុមគ្រួសារយកទៅបុណ្យតាមប្រពៃណី៕​

 

អត្ថបទដែលជាប់ទាក់ទង