ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចាប់ជនសង្ស័យ​ពាក់ព័ន្ធ​ករណី​ ជួញដូរសារធាតុញៀនខុសច្បាប់ ៤នាក់ ​

66

សំរោងទង ÷​ អធិការនគរបាលស្រុកសំរោងទង បានឲ្យដឹ ងថា នៅថ្ងៃ ទី4ខែកក្កដាឆ្នាំ2020វេលាម៉ោង12និង30នាទីកំលាំងផ្នែកប្រឆាំងគ្រឿងញៀនបានធ្វើការល្បាតនូវចំណុចភូមិបុស្សតានៃឃុំកាហែងស្រុកសំរោងទងខេត្តកំពង់ស្ពឺបានធ្វើកាឃាត់ខ្លួនមុខសញ្ញសង្ស័យជួញដូរគ្រឿងញៀនម្នាក់ឈ្មោះសុន កុសល( ហៅមិក) ភេទ​ប្រុស​អាយុ​32ឆ្នាំរស់នៅ​ភូមិ​វល្លិ៍ប្រេងឃុំកាហែងស្រុកសំរោងទងខេត្តកំពង់ស្ពឺ។

ដកហូត​វត្ថុ​តាង​គ្រឿងញៀន​បានចំនួន5កញ្ចប់តូច ទូរស័ព្ទដៃ1គ្រឿងនិងម៉ូតូចំនួន​1គ្រឿង។ បន្ទាប់​មកកំលាំងយើងបានបន្តមកផ្ទះរបស់ឈ្មោះសុន​កុសល​(ហៅមិក)បានធ្វើការឃាត់ខ្លួនមុខសញ្ញាសង្ស័យបានចំនួន3នាក់បន្ថែមទៀត:
1/ ឈ្មោះ​គង់ សារ៉ាន់ ភេទប្រុស​អាយុ​21ឆ្នាំរស់នៅភូមិអូវែងឃុំកាហែងស្រុកសំរោងទងខេត្តពង់ស្ពឺ។
2/ ឈ្មោះ តេង ផេង ភេទ​ប្រុស​អាយុ​20ឆ្នាំរស់នៅភូមិត្រពាំងព្រះសង្កាត់កណ្តោលដុំក្រុងច្បារមនខេត្តកំពង់ស្ពឺ។
3/ ឈ្មោះ​រ៉ាយ ថៃវ៉ារី (ហៅ ញ៉ាញ់ ហៅ ពូន)ភេទ​​ប្រុស​អាយុ​28ឆ្នាំរស់នៅភូមិសំណង់សង្កាត់រកាធំក្រុងច្បារមនខេត្តកំពង់ស្ពឺ។បន្ទាប់មកកំលាំងយើងបានបន្តធ្វើការឆែកឆេរផ្ទះឈ្មោះ សុន កុសល(ហៅ មិក)ដោយមានការចូលរួមពីលោកក្រុមប្រឹក្សាឃុំកាហែង លោកនាយប៉ុស្តិកាហែងលោកមេភូមិវល្លិប្រេង និងធ្វើការដកហូត​វត្ថុ​តាងគ្រឿងញៀនចំនួន27កញ្ចប់ ធំ2កញ្ចប់មធ្យម8កញ្ចប់ ទូរសព្ទ​ដៃចំនួន3គ្រឿង ម៉ូតូ 2គ្រឿង ឧបករណ៍ប្រើប្រាស់គ្រឿងញៀនចំនួន1 ខ្សៀចំនួន2 ដែកកេស3 ។

ឃាត់មនុស្ស 4នាក់ប្រុស គ្រឿងញៀន32កញ្ចប់ ធំ2កញ្ចប់ មធ្យម 8កញ្ចប់ ទូរស័ព្ទដៃ4គ្រឿង ម៉ូតូ 2គ្រឿង និងសម្ភារះប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀត។
ករណីនេះជំនាញកំពុងកសាងសំណុំរឿងបញ្ជូនតាមនីតិវិធី។

អត្ថបទដែលជាប់ទាក់ទង