ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

SEA GAMES 2021 នៅវៀតណាមជាម៉ែត្រវាស់សមត្ថភាព យ៉ាងសំខាន់បំផុតសម្រាប់កីឡាប៉េតង់កម្ពុជាមុនដល់ SEA GAMES ២០២៣

93

ភ្នំពេញ៖នារសៀលថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២០ លោក ស សុខា រដ្ឋលេខាធិការនៃក្រសួងអប់រំ យុវជន និងកីឡា ព្រមទំាងជាប្រធានសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជាបានអញ្ជញចូលរួមកិច្ចប្រជុំសគណៈកម្មាធិការប្រតិបត្តិដើម្បីវឌ្ឍនភាពការងារ និងទិសដៅឆ្នាំ២០២០ ក៏ដូចត្រៀមខ្លួនចូលរួមព្រឹត្តិការណ៍ការប្រកួតកីឡា SEA GAMES 2021 លើកទី៣១នៅប្រទេសវៀតណាមនៅមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា។
លោក ស សុខា បានមានប្រសាសន៍ថា ការប្រកួតកីឡា SEA GAMES 2021 លើកទី៣១ នៅប្រទេសវៀតណាមនោះគឺជាម៉ែត្រវាស់សមត្ថភាពយ៉ាងសំខាន់បំផុតសម្រាប់សហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជារបស់ខ្លួន សម្រាប់ការប្រកួតកីឡា SEA GAMES ២០២៣ ដោយសារតែយកចិត្តទុកដាក់សម្តេចតេជោ ហ៊ុន សែន ទៅលើវិស័យកីឡាទូទំាំងប្រទេស ជាពិសេសកីឡាប៉េតង់យើងជាមួយផ្នែកធំក្នុងការដំណើមមេដាយមាសលើឆាកអន្តរជាតិដូចជាការប្រកួតកីឡា SEA GAMES ការប្រកួតកីឡាASIAN GAMES និងការប្រកួតកីឡាប៉េតង់កម្រិតពិភពលោក ។
លោកប្រធានបានបន្តថា លោកបានសំឡឹងឃើញថា សហព័ន្ធមានការរីកចម្រើនខ្លាំងដោយមានការចូលរួមពីសមាជិកប្រតិបត្តិទំាំងអគ្គលេខាធិការ អនុប្រធានបានចាប់ដៃគ្នាក្នុងការអភិឌ្ឍនកីឡាប្រភេទនេះ ដូចជាការជ្រើសរើសកីឡាករ-កីឡាការិនីថ្នាល(ឈុតតូច) និង កីឡាករ-កីឡាការិនីជម្រើសជាតិ(ឈុតធំ)មានក្រឡភាព និងមានភាពពេញចិត្តពីកីឡាករ-កីឡាការិនីចូលរួមប្រកួត៕

អត្ថបទដែលជាប់ទាក់ទង