ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកឃួង ស្រេង៖ អង្គការក្រៅរដ្ឋាភិបាល សហគមន៍អឺរ៉ុប និងសមាគមន៍ទីក្រុងប្រើប្រាស់ភាសាបារាំងបានយកការភិវឌ្ឍនៅប្រឡាយស្ទឹងមានជ័យធ្វើជាគំរូសម្រាប់អភិវឌ្ឍនៅតំបន់ដទៃទៀត

98

ភ្នំពេញ៖ អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ លោកឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា អង្គការក្រៅរដ្ឋាភិបាល ព្រមទាំងសហគមន៍អឺរ៉ុប និងសមាគមន៍ទីក្រុងប្រើប្រាស់ភាសាបារាំងបានយកការភិវឌ្ឍនៅប្រឡាយស្ទឹងមានជ័យធ្វើជាគំរូសម្រាប់យកទៅអភិវឌ្ឍនៅក្នុងតំបន់ដទៃទៀត។

  ការលើកឡើងរបស់លោក ឃួង ស្រេង ក្នុងអង្គសិក្ខាសាលាស្ដីពីការផ្សព្វផ្សាយរបាយការណ៍នៃការសិក្សាទិន្នន័យមូលដ្ឋាននៃសហគមន៍នៅតាមប្រឡាយស្ទឹងមានជ័យនិងការរៀបចំយុទ្ធសាស្ត្រស្វែងរកការគាំទ្រមតិលើវិស័យរៀបចំផែនការនគររូបបនីយកម្មនឹងការគ្រប់គ្រងដីធ្លីនៅនៅសាលារាជធានីភ្នំពេញនាថ្ងៃទី ១៣ខែកក្កដាឆ្នាំ២០២០នេះ ដែលមានការចូលរួមពីភាគីពាក់ព័ន្ធ អាជ្ញាធរខណ្ឌសង្កាត់ និងប្រធានសហគមន៍ទាំង៨ដែលរស់នៅតាមប្រឡាយស្ទឹងមានជ័យ។

  ពាក់ព័ន្ធនិងការស្ថាបនាប្រឡាយស្ទឹងមានជ័យនេះនាពេលកន្លងមកនេះ ក្នុងផេករបស់សម្តេចតេជោហ៊ុន សែនក៏បានកោតសរសើរចំពោះរដ្ឋបាលរាជធានីភ្នំពេញផងដែរ ដែលក្នុងផេករបស់សម្តេចនេះបានសរសេរថា៖

«អាងទឹកស្អុយស្ទឹងមានជ័យ ក្លាយជាប្រឡាយបេតុង ស្រស់ស្អាត គ្មានក្លិនស្អុយ និងជាច្រករំដោះទឹកគ្រប់តំបន់ ! »

   ក្រោយពីការដាក់ចេញនូវគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុនសែន តាមរយៈសាលារាជធានីភ្នំពេញនៅពេលនេះ ប្រឡាយទឹកស្ទឹងមានជ័យបានប្រែក្លាយប្រឡាយស្ទឹងមានជ័យ ពីអាងស្ដុកទឹកស្អុយ ទៅជាប្រឡាយបេតុង យ៉ាងស្អាតគ្មានក្លិនស្អុយ និងអាចរំដោះទឹកចេញពីគ្រប់តំបន់ ជាពិសេសនឹងដោះស្រាយបញ្ហាទឹកជន់លិច នៅខណ្ឌមានជ័យ និងខណ្ឌសែនសុខ ខណៈដែលប្រជាពលរដ្ឋដែលរស់តាមមាត់ច្រាំងប្រឡាយស្ទឹងមានជ័យទទួលបានដី សម្រាប់សាងសង់ផ្ទះ និងជាកម្មសិទ្ធិស្របច្បាប់ នៅហ្នឹងកន្លែងតែម្តងតាមគោលនយោបាយ ឈ្នះ ឈ្នះ របស់សម្ដេចតេជោនាយករដ្ឋមន្ត្រី។

  សូមបងប្អូនប្រជាពលរដ្ឋចូលរួមប្រេីប្រាស់សមិត្ថផលដែលបានកសាងនេះអោយបានគង់វង្ស​ ​ នឹងរួមគ្នាធ្វេីអនាម័យក្នុងការទុកដាក់សម្រាមអោយបានត្រឹមត្រូវ ដេីម្បីរក្សាភាពស្អាតនៅតាមទីកន្លែរស់នៅ៕

 

អត្ថបទដែលជាប់ទាក់ទង