ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នារី​ស្រស់​ស្អាត​ម្នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួនជាមួយនិងគ្រឿងញៀន២កញ្ចប់

50

រាជធានីភ្នំពេញ​៖​ នៅថៃ្ងទី១៣ ខែកក្កដា ឆាំ្ន២០២០ វេលា​ម៉ោង១០:០០នាទីព្រឹក កំលាំងផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការខណ្ឌទួលគោក បានសហការជាមួយ កំលាំងនគរបាលប៉ុសិ៍្តរដ្ឋបាលបឹងកក់ទី១ និងកំលាំងគណៈបញ្ជាការឯកភាពសង្កាត់បឹងកក់ទី១ បានចុះធ្វើរដ្ឋបាល ដើម្បីការពារសុវត្ថិភាពនៅក្នុងមូលដ្ឋាន ខណ្ឌទួលគោក បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ជាក់សែ្តង ដែលបាន​ប្រព្រឹត្តបទលើ្មសជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចបន្ទប់ជួលលេខ០៣ ផ្លូវរថភ្លើង ក្រុមទី៥៤ ភូមិ១៤ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
ជនសង្ស័យ ឈ្មោះ គង់ ស្រីពៅ ហៅ យូរី ភេទស្រី អាយុ២៣ឆាំ្ន ជនជាតិខែ្មរ មុខរបរ នារីបម្រើការងារ ក្នុងភោជនីដ្ឋានយីហោ “៥៦” ស្នាក់នៅបន្ទប់ជួលលេខ០៣ ផ្លូវ​រថភ្លើង ក្រុមទី៥៤ ភូមិ១៤ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

អត្ថបទដែលជាប់ទាក់ទង