ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ត្រៀមប្រកួតយុទ្ធសិល្ប៍ចម្រុះ ដណ្ដើមពានរង្វាន់ សម្ដេចក្រឡាហោម

85

ភ្នំពេញ៖ក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃនឹងធ្វើការប្រកួតយុទ្ធសិល្ប៍ចម្រុះដណ្ដើមពានរង្វាន់សម្ដេចក្រឡាហោមស ខេងលើកទី៣
ឆ្នាំ២០២០នៅចុងខែតុលានេះ ។
នៅក្នុងសេចក្ដីជូនដំណឹងមួយដែលចុះហត្ថលេខាដោយលោកឧត្តមសេនីយ៍ឯកជា ប៊ុនហេងដែលជាអគ្គលេខាធិការក្រុមប្រឹក្សាកី
ឡាក្រសួងមហាផ្ទៃនោះថាព្រឹត្តិការណ៍នេះនឹងធ្វើរយៈពេល៣ថ្ងៃគឺពីថ្ងៃទី២៣ដល់២៥ខែកក្កដានេះដោយប្រកួតក្នុងមណ្ឌលកីឡាក្នុងពហុកីឡ
ដ្ឋានជាតិ ។
កីឡាប្រយុទ្ធ៣ប្រភេទនឹងត្រូវដាក់ឲ្យប្រកួតក្នុងព្រឹត្តិការណ៍នេះគឺយូដូតេក្វាន់ដូនិងការាតេដូ។សម្រាប់ប្រភេទកីឡាយូដូមាន៣ប្រភេទទម្ងន់គឺវិញ្ញាសាប្រយុទ្ធឯកត្តជនបុរសទម្ងន់ចាប់ពី៧៣គីឡូក្រាមឡើង ។វិញ្ញាសាឯកត្តជនបុរសប្រភេទទម្ងន់៦០គីឡូក្រាម និង វិញ្ញា
សាប្រយុទ្ធឯកត្តជននារីទម្ងន់៥៧គីឡូក្រាមឡើង ។
ប្រភេទកីឡាតេក្វាន់ដូមាន៣ប្រភេទទម្ងន់គឺទម្ងន់៥៨គីឡូក្រាម ។ទម្ងន់៦៨គីឡូក្រាម និង ប្រភេទទម្ងន់៨០គីឡូក្រាម ។ ប្រភេទ
កីឡាការាតេដូមាន៤ប្រភេទទម្ងន់គឺប្រយុទ្ធឯកត្តជនបុរសទម្ងន់៦០គីឡូក្រាម និង ក្រាម៦០គីឡូក្រាម ។ ប្រយុទ្ធឯកត្តជនបុរសទម្ងន់៦៧គីឡូ
ក្រាម និងក្រោម៦៧គីឡូក្រាម ។ប្រភេទទម្ងន់៧៥កីឡូក្រាម និងក្រោម៧៥គីឡូក្រាម និង ប្រភេទទម្ងន់៨៤គីឡូក្រាម និងក្រោម៨៤គីឡូ
ក្រាម ។ការទទួលពាក្យចូលរួមប្រកួតចាប់ផ្ដើមពីពេលនេះរហូតដល់ថ្ងៃទី២១កក្កដា ។

 

អត្ថបទដែលជាប់ទាក់ទង