ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឥណទាន១០០លានដុល្លារអាមេរិក សម្រាប់គម្រោងកែលម្អផ្លូវដើម្បីបង្កើនលទ្ធភាពទទួលបាន សេវានិងឱកាសសេដ្ឋកិច្ចរបស់សហគមន៍ជនបទនៅកម្ពុជា

57

ក្រុងវ៉ាស៊ីនតោនថ្ងៃទី១៦ខែកក្កដាឆ្នាំ២០២០៖ ក្រុមប្រឹក្សានាយកប្រតិបត្តិនៃធនាគាពិភពលោកនៅថ្ងៃនេះបានអនុម័តផ្តល់ឥណទាន១០០លានដុល្លារអាមេរិកពីសមាគមអភិវឌ្ឍន៍អន្តរជាតិ(IDA) សម្រាប់ជួយគាំទ្រគម្រោងកែលម្អបណ្តាញផ្លូវគមនាគមន៍នៅប្រទេសកម្ពុជា(Cambodia Road Connectivity Improvement Project)

 

គម្រោងនេះនឹងពង្រីកលទ្ធភាពសម្រាប់សហគមន៍ជនបទឱ្យទទួលបានសេវាចាំបាច់នានាដូចជាមណ្ឌលសុខភាពមន្ទីរពេទ្យបង្អែកសាលារៀននិងទីផ្សារតាមរយៈការកែលម្អផ្លូវជនបទឱ្យកាន់តែមានភាពធន់ទៅនឹងកត្តាប្រែប្រួលរបស់អាកាសធាតុ។ការកែលម្អនឹងត្រូវធ្វើទៅលើផ្នែកជាច្រើននៃតាមផ្លូវជាតិនិងផ្លូវខេត្តដែលជាលទ្ធផលជួយកាត់បន្ថយថ្លៃចំណាយលើការដឹកជញ្ជូននិងហានិភ័យគ្រោះថ្នាក់ដោយសារតែផ្លូវខូចនិងជួយសម្រួលដល់ខ្សែចង្វាក់ផ្គត់ផ្គង់ក្នុងវិស័យកសិកម្មនិងការអភិវឌ្ឍវិស័យទេសចរណ៍ផងដែរ។

 

ការចំណាយលើការដឹកជញ្ជូននៅប្រទេសកម្ពុជានៅតែមានកម្រិតខ្ពស់នៅឡើយទោះបីជាមានភាពប្រសើរច្រើនក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះហើយក្តី។ផ្លូវថ្នល់គឺជាមធ្យោបាយដឹកជញ្ជូននាំមុខគេនៅក្នុងប្រទេសហើយចាំបាច់ត្រូវមានការវិនិយោគច្រើនជាពិសេសនៅតាមតំបន់ជនបទ។ផ្លូវជនបទមានជាង៧៥ភាគរយនៃបណ្តាញផ្លូវសរុបទូទាំងប្រទេសប៉ុន្តែមានតែភាគរយប៉ុណ្ណោះដែលជាផ្លូវក្រាលកៅស៊ូ។ការប្រែប្រួលអាកាសធាតុបានធ្វើឱ្យមានភ្លៀងនិងទឹកជំនន់ធំៗបង្កហានិភ័យខូចខាតកាន់តែខ្លាំងដល់ប្រព័ន្ធផ្លូវនៅជនបទ។

 

ការវិភាគអំពីស្ថានភាពប្រើប្រាស់របស់ផ្លូវជនបទដែលត្រូវបានធ្វើឡើងជាផ្នែកមួយនៃការរៀបចំគម្រោងនេះបង្ហាញថាក្នុងរដូវទឹកជំនន់ជាង២៦ភាគរយនៃប្រជាជនរស់នៅក្នុងតំបន់របស់គម្រោងប្រឈមនឹងហានិភ័យគ្មានផ្លូវប្រើសម្រាប់ទៅរកសេវាបន្ទាន់ផ្នែកសុខភិបាលនិងសាលារៀន។ក្រៅពីនោះ១៨ភាគរយទៀតត្រូវចំណាយពេល៣០នាទីឬច្រើនជាងនេះសម្រាប់ធ្វើដំណើរទម្រាំទៅដល់មន្ទីរពេទ្យដែលជាស្ថានប្រឈមនឹងភាពស្លាប់រស់មួយ។ការជ្រើសរើសផ្លូវសម្រាប់ការវិនិយោគនៃគម្រោងនេះផ្តល់អាទិភាពដល់ផ្លូវទាំងឡាយណាដែលតភ្ជាប់ផ្ទះអ្នកស្រុកជាមួយមន្ទីរពេទ្យសាលារៀននិងទីផ្សារ។តំបន់គោលដៅរបស់គម្រោងនេះមានផ្លូវនៅក្នុងខេត្តកំពង់ចាមត្បូងឃ្មុំនិងក្រចេះដែលគ្របដណ្តប់លើប្រជាជនជាង២លាននាក់ក្នុងនោះ៨០ភាគរយរស់នៅតាមទីជនបទដាច់ស្រយាល។

 

លោកស្រីអ៊ីនហ្គូណាដូប្រាចាប្រធានគ្រប់គ្រងនៃធនាគារពិភពលោកប្រចាំកម្ពុជាមានប្រសាសន៍ថា៖«កង្វះលទ្ធភាពសម្រាប់ទទួលបានសេវាមន្ទីរពេទ្យសាលារៀននិងសម្រាប់ដឹកទំនិញទៅកាន់ទីផ្សារជាពិសេសក្នុងរដូវវស្សានៅតែចោទជាបញ្ហាប្រឈមធំមួយសម្រាប់ប្រជាជនកម្ពុជានៅតាមតំបន់ជនបទ។គម្រោងថ្មីនេះគឺជាការបន្តការប្តេជ្ញាចិត្តរបស់យើងក្នុងការជួយដល់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវរបស់កម្ពុជា។វានឹងតភ្ជាប់កាន់តែប្រសើរជាងមុនដោយបានភ្ជាប់ប្រជាជនទៅនឹងការទទួលបានសេវាកាត់បន្ថយការដាច់ផ្លូវនិងបង្កើតការងារសម្រាប់សហគមន៍មូលដ្ឋានក្នុងពេលសាងសង់ផ្លូវដែលរួមចំណែកធ្វើឱ្យសេដ្ឋកិច្ចងើបឡើងវិញទៀតផង។»

 

គម្រោងនេះក៏នឹងជួយក្រសួងសាធារណការនិងដឹកជញ្ជូននិងក្រសួងអភិវឌ្ឍន៍ជនបទ(ដែលក្រសួងទាំងពីរនេះជាភ្នាក់ងារអនុវត្តគម្រោង) ក្នុងការអភិវឌ្ឍផ្នែកស្ថាប័នផងដែរ។ក្នុងនោះមានការរៀបចំយុទ្ធសាស្ត្រហិរញ្ញប្បទានផ្លូវធន់នឹងអាកាសធាតុការជួយដល់ក្រសួងទាំងពីរក្នុងការអនុវត្តផែនការសកម្មភាពបញ្ជ្រាបយេនឌ័ររបស់ក្រសួងទាំងពីរនិងការគ្រប់គ្រងកិច្ចសន្យាផ្អែកលើលទ្ធផលការងារសម្រាប់ការថែទាំផ្លូវធ្វើឱ្យហេដ្ឋារចនាសម្ព័នកាន់តែមានចីរភាពល្អប្រសើរ។

អត្ថបទដែលជាប់ទាក់ទង