ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សមត្ថកិច្ច​ខេត្តព្រះសីហនុបានចុះបង្ក្រាបករណីការជួញដូរ​ និងប្រេីប្រាស់សារធាតុញៀនខុសច្បាប់ដោយបានឃាត់ខ្លួនមនុស្សបានចំនួន៨នាក់

59

ថ្ងៃពុធ ៩កើត ខែស្រាពណ៍
ឆ្នាំជូត ទោស័ក ពស ២៥៦៤ ត្រូវនឹងថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០នេះ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុសូមជំរាបជូនសាធារណៈជនអោយបានជ្រាបថាករណីគណេនយ្យហ្វេសប៊ុកឈ្មោះ ខ្លាសរ ស៊ូ ស្លាប់ដើម្បីត្រកូលហ៊ុន បានបង្ហោះថា “២៨.០៧.២០២០ មានករណីចាប់មនុស្ស ប៉ូលិសគ្មានឯកសណ្ឋាន គ្មានកាតជាប៉ូលិស មិនស្គាល់អត្តសញ្ញាណ ចុះមកចាប់ក្មេង….!” ពាក់ព័ន្ធករណីខាងលើនេះជាសមត្ថកិច្ចរបស់កងរាជអវុធហត្ថខេត្តព្រះសីហនុ ដែលចុះបង្ក្រាបករណីការជួញដូរ​ និងប្រេីប្រាស់សារធាតុញៀនខុសច្បាប់ដោយបានឃាត់ខ្លួនមនុស្សបានចំនួន៨នាក់​ ត្រង់ចំណុចក្រុម៤​ ភូមិ៣​ សង្កាត់​១​ ក្រុងព្រះសីហនុ​ ។

ក្នុងយុទ្ធនាការចុះបង្ក្រាបករណីជួញដូរ​ ននិងប្រេីប្រាស់សារធាតុញៀននោះឪ ដោយ​មានការដឹកនាំពី​ លោកវរសេនីយ៍​ ត្រី​ ឡុង​ គឹមហួរ​ ប្រធាន​ការិយាល័យបទល្មេីសគ្រឿងញៀន​ខេត្តព្រះសីហនុ​ ដោយសហការជាមួយកម្លាំងកងរាជអាវុធហត្ថទំបន់រលក​ ផងដែរ ។ បើមាន
សមត្ថកិច្ចបានអោយដឹងទៀតថាា​ មនុស្សដែលឃាត់ខ្លួនបានចំនួន​០៨នាក់​ ហើយ​ធ្វេីពិនិត្យតេស្តរកសារធាតុញៀនរកឃេីញមានចំនួន​០៥នាក់ដែលប្រេីប្រាស់សារធាតុញៀន​ ហេីយក្នុងចំណោម​ ០៥នាក់នោះធ្លាប់ចេញពីពន្ធនាគារចំនួន​ ០២នាក់​ទៀតផង​ ។

នៅវេលាម៉ោង​ ១៧:១០នាទី​ល្ងាច​ថ្ងៃ​ទី​២៨​ ខែ​កក្កដា​ ឆ្នាំ​២០២០​ សមត្ថកិច្ច​ខេត្តព្រះសីហនុបានចុះបង្ក្រាបករណីការជួញដូរ​ និងប្រេីប្រាស់សារធាតុញៀនខុសច្បាប់ដោយបានឃាត់ខ្លួនមនុស្សបានចំនួន៨នាក់​ ត្រង់ចំណុចក្រុម៤​ ភូមិ៣​ សង្កាត់​១​ ក្រុងព្រះសីហនុ​ ។

ក្នុងយុទ្ធនាការចុះបង្ក្រាបករណីជួញដូរ​ និងប្រេីប្រាស់សារធាតុញៀននោះ​ ដោយ​មានការដឹកនាំពី​ លោកវរសេនីយ៍​ ត្រី​ ឡុង​ គឹមហួរ​ ប្រធាន​ការិយាល័យបទល្មេីសគ្រឿងញៀន​ខេត្តព្រះសីហនុ​ ដោយសហការជាមួយកម្លាំងកងរាជអាវុធហត្ថទំបន់រលក​ ផងដែរ។ សមត្ថកិច្ច​បានអោយដឹងទៀតថា​ មនុស្សដែលឃាត់ខ្លួនបានចំនួន​ ០៨នាក់​ ហើយ​ធ្វេីពិនិត្យតេស្តរកសារធាតុញៀនរកឃេីញមានចំនួន​ ០៥នាក់ដែលប្រេីប្រាស់សារធាតុញៀន​ ហេីយក្នុងចំណោម​ ០៥នាក់នោះធ្លាប់ចេញពីគុកចំនួន​ ០២នាក់​ទៀតផង​ ។
ក្នុងការឃាត់ខ្លួនជនសង្ស័យចំនួន ៨ នាក់ :
១. ឈ្មោះ សាន្ត ប្រុស ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ។ បច្ចុប្បន្នស្នាក់នៅ សង្កាត់៤ ក្រុងព្រះសីហនុ ។ ធ្លាប់ជាប់ពន្ធនាគាររយៈពេល ១ ឆ្នាំ ទើបតែចេញបាន ២ ខែ ។​ (មានសារធាតុញៀន)
២. ឈ្មោះ ថោង សារ៉ាត់ ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ធ្យូង ។ បច្ចុប្បន្នស្នាក់នៅភូមិ៣ សង្កាត់១ ក្រុងព្រះសីហនុ ។ ធ្លាប់ជាប់ពន្ធនាគាររយៈពេល ២ ឆ្នាំ កន្លះ ទើបចេញបានមួយឆ្នាំ ។(មានសារធាតុញៀន)
៣. ឈ្មោះ ថោង ថាន់ណាក់ ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកកាស៊ីណូ ។ បច្ចុប្បន្នស្នាក់នៅភូមិ៣ សង្កាត់១ ក្រុងព្រះសីហនុ ។ (មានសារធាតុញៀន)
៤. ឈ្មោះ ឯក វិច្ឆិកា ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបររត់ម៉ូតូឌុប ។ បច្ចុប្បន្នស្នាក់នៅក្រុម៤ ភូមិ៣ សង្កាត់១ ក្រុងព្រះសីហនុ ។(មានសារធាតុញៀន)
៥. ឈ្មោះ ឯក សុផាន់ណា ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបររត់ម៉ូតូឌុប ។ បច្ចុប្បន្នស្នាក់នៅក្រុម៤ ភូមិ៣ សង្កាត់១ ខេត្តព្រះសីហនុ ។(មានសារធាតុញៀន)
៦. ឈ្មោះ សរ សៀវលាង ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរបើកឡាន ។ បច្ចុប្បន្នស្នាក់នៅភូមិ១ សង្កាត់១ ក្រុងព្រះសីហនុ។(គ្មានសារធាតុញៀន)
៧. ឈ្មោះ ចិន ធី ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ។ បច្ចុប្បន្នភូមិ២ សង្កាត់១ ក្រុងព្រះសីហនុ ។(គ្មានសារធាតុញៀន)
៨. ឈ្មោះ ថោង ចាន់ណាវី ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបររត់ម៉ូតូឌុប ។ បច្ចុប្បន្នស្នាក់នៅភូមិ៣ សង្កាត់១ ក្រុងព្រះសីហនុ ។(គ្មានសារធាតុញៀន)
ករណីចុះបង្ក្រាបនោះ​ សមត្ថកិច្ច​បានដកហូត​ ចាប់យកវត្ថុតាងរួមមាន ÷
១. ម្សៅសថ្លា ចំនួន ៤ កញ្ចប់ទម្ងន់៦.០០ក្រាមទាំងសម្បក
២. ទូរស័ព្ទ ចំនួន ៤ គ្រឿង
៣. ម៉ូតូ ចំនួន ១ គ្រឿង

បច្ចុប្បន្នកម្លាំងជំនាញកំពុងបន្តនីតិវិធីនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះសីហនុ។

 

 

អត្ថបទដែលជាប់ទាក់ទង