ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មី ០២នាក់ និងករណីជាសះស្បើយ ០២នាក់

41

ភ្នំពេញ៖
សេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាល ពីករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មី ០២នាក់ និងករណីជាសះស្បើយ ០២នាក់
នៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២០។

ក្រសួងសុខាភិបាល សូមគោរពជម្រាបជូនសាធារណជនទាំងអស់ឲ្យបានជ្រាបពីស្ថានភាពជំងឺកូវីដ-១៩ នៅកម្ពុជា មានដូចខាងក្រោមនេះ៖

១. ស្ថានភាពជំងឺកូវីដ-១៩ នៅទូទាំងប្រទេស ៖គិតត្រឹមម៉ោង 7 ព្រឹកថ្ងៃទី 5 ខែសីហាឆ្នាំ 2020 ស្ថានភាពជំងឺកូវីដ19 នៅកម្ពុជា + ចំនួនអ្នកព្យាបាល ជាសះស្បើយសរុបទូទាំងប្រទេស មានចំនួន ២០២នាក់ (ស្មើនឹង ៨៣,១៣% ធៀប នឹងចំនួនអ្នកមានវីរុសកូវីដ-១៥ទាំងអស់)នៅក្នុងចំនួននេះមានស្រី ៤៥នាក់ និងបុរស១៥៧នាក់ ។ + អ្នកមានវីរុសកូវីដ-១៩ មានចំនួនសរុប ២៤៣នាក់ (ស្រ្តី ៤៧នាក់ និងបុរស ១៩៦នាក់។ + អ្នកសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យរដ្ឋ មានចំនួនសរុប ៤០នាក់ ៖ នៅមន្ទីរពេទ្យមិត្តភាពខ្មែរ • -សូវៀត មានចំនួន ០៣នាក់ (ស្រី ០២នាក់ និងបុរស០១នាក់ នៅមណ្ឌលសុខភាពចាក់អង្រៃរាជធានីភ្នំពេញមានចំនួន ៣១នាក់ (បុរស) ) • នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺមានចំនួន ០៦នាក់ ជាបុរស។

អ្នកសម្រាកព្យាបាលនៅបន្ទប់ដោយឡែកក្នុងស្ថានទូតអាមេរិកប្រចាំកម្ពុជា៖ ចំនួន ០១នាក់ (បុរស ២. ករណីជាសះស្បើយ៖ ស្ត្រីជនជាតិខ្មែរ ០១នាក់ និងស្ត្រីជនជាតិអាមេរិកកាំង ០១នាក់ ជនជាតិអាមេរិកកាំង )។

– ស្ត្រីជនជាតិខ្មែរអាយុ ៦០ឆ្នាំ ដែលមានអាសយដ្ឋានស្នាក់នៅបុរីប៉េងហួតបឹងស្ទោរ ខណ្ឌច្បារអំពៅ រាជធានី ភ្នំពេញ បានធ្វើដំណើរមកពីសហរដ្ឋអាមេរិក បន្តជើងហោះហើរនៅប្រទេសចិន (តែប៉ុ) មកកម្ពុជា ត្រូវបាន ព្យាបាល ជាសះស្បើយ ដោយទទួលបានលទ្ធផលតេស្ត អវិជ្ជមានវីរុសកូវីដ១៩ ចំនួន ០២ដង និងត្រូវបាន អនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត ។ សូមកត់សម្គាល់ថាស្ត្រីរូបនេះត្រូវបានបញ្ជូនមកពីមណ្ឌល សុខភាពចាក់អង្រៃ មកសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២០។ -កុមារីជនជាតិអាមេរិកកាំង (សូមកែតម្រូវពីស្ត្រីមកកុមារី វិញ) មានអាស័យដ្ឋានស្នាក់នៅក្នុងស្ថានទូតអាមេរិក ខ្ញុំ

ប្រចាំកម្ពុជា រាជធានីភ្នំពេញ។ គាត់បានធ្វើដំណើរពីសហរដ្ឋអាមេរិកបន្តជើង ហើរនៅប្រទេសកូរ៉េខាងត្បូង មកកម្ពុជា ត្រូវបានរាយការណ៍ដោយស្ថានទូតអាមេរិកប្រចាំនៅកម្ពុជាថា បានព្យាបាល ជាសះស្បើយ ដោយទទួលបានលទ្ធផលតេស្ត អវិជ្ជមានវីរុសកូវីដ-១៩ ចំនួន០២ដង ដែលគ្រប់គ្រងដោយស្ថានទូតនេះ។

៣.គណីវិជ្ជមានវីរុសកូវីដ១៥ថ្មីរបុរសជនជាតិខ្មែរ០១នាក់ និងស្ត្រីជនជាតិកាហ្សាក់ស្តង់ ចំនួន០១នាក់ -បុរសជនជាតិខ្មែរអាយុ ៣៤ឆ្នាំ មានអាស័យដ្ឋាននៅភូមិព្រែកថ្មី ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល ។ ការ វិភាគវត្ថុសំណាកលើកទី០២ នៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២០ របស់គាត់ ទទួលបានលទ្ធផលតេស្ត វិជ្ជមានវីរុសកូរីដ-១៩ ត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ។ បុរស រូបនេះ ជាអ្នកបានធ្វើដំណើរពីប្រទេសប៉ាគីស្ថាន បន្តជើងយន្តហោះនៅប្រទេសម៉ាឡេស៊ី មកប្រទេសកម្ពុជា ហើយត្រូវបានធ្វើចត្តាឡីស័កនៅមណ្ឌលចត្តាឡីស័កបូរី១០០ខ្នង រាជធានីភ្នំពេញតាំងពីពេលនោះមក រហូតដល់ការធ្វើតេស្តលើកទីពីរនេះ ឃើញ វិជ្ជមានវីរុសកូវីដ-១៩ នេះ។

ស្ត្រីជនជាតិកាហ្សាក់ស្តង់អាយុ ៤២ឆ្នាំ បានធ្វើដំណើរពីប្រទេសកាហ្សាក់ស្តង់ បន្តជើងហោះហើរនៅ ប្រទេសកូរ៉េខាងត្បូង មកដល់ប្រទេសកម្ពុជា នៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២០។ លទ្ធផលវិភាគវត្ថុសំណាក របស់គាត់ មានលទ្ធផលតេស្ត វិជ្ជមានវីរុសកូវីដ -១៩ នៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២០ បច្ចុប្បន្ន ត្រូវបានដាក់ឲ្យ សម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាព-ខ្មែរសូវៀត។ ជើងហោះហើរនេះ មានអ្នកដំណើរសរុបចំនួន ២៩ នាក់ (ស្រ្តី ១២នាក់ បុរស ១៣នាក់ និងកុមារ ០៤នាក់) ក្នុងនោះមានជនជាតិខ្មែរ ១៦នាក់ (ស្រ្តី ០៦នាក់ ) ជនជាតិ កូរ៉េ ០២នាក់ (ស្រ្តី ០១នាក់ ) ស្ត្រីជនជាតិអាមេរិកកាំង ០៣នាក់ ជនជាតិវៀតណាម ០២នាក់ (ស្រ្តី ០១នាក់) ជន ជាតិកាហ្សាក់ស្តង់ ០៣ (ស្ត្រី ០១នាក់)បុរសជនជាតិចិន០១នាក់ បុរសជនជាតិប៉ាគីស្ថាន០១នាក់ និងបុរសជន ជាតិកាណាដា ០១នាក់ ។ ចំពោះអ្នកដំណើរដែលមានលទ្ធផលតេស្តអវិជ្ជមានវីរុសកូវីដ-១៩ ត្រូវបានដាក់ឲ្យ

ធ្វើចត្តាឡីស័កនៅសណ្ឋាគារមួយក្នុងរាជធានីភ្នំពេញ។ ក្រសួងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុត ជូនដល់ថ្នាក់ដឹកនាំ មន្ត្រី-បុគ្គលិកសុខាភិ បាល និងក្រុមគ្រូពេទ្យទាំងអស់នៅទូទាំងប្រទេស ស្ថាប័ន និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ អង្គការសុខភាពពិភពលោក មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺឆ្លងសហរដ្ឋអាមេរិក និងវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ដែលបានខិតខំបំពេញភារកិច្ចបានល្អប្រសើរបំផុត ក្នុងការជួយពិនិត្យសុខ ភាព និងស្រាវជ្រាវរកករណ៍កូវីដ-១៩ ព្រមទាំងអ្នកប៉ះពាល់ទាំងអស់កន្លងមក រួមទាំងការដាក់វិធានការ នានា ដើម្បីទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩ នៅក្នុងប្រទេសកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង