ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មុនបោះឆ្នោតគេលួចចាក់ដីលុបប្រឡាយមេ១ខ្សែនៅ ចាក់អង្រែក្រោមទន្រ្ទានរំលោភយក ទុកធ្វើជាកម្មសិទ្ទិផ្ទាល់ខ្លួន

184

 

ភ្នំពេញ៖ប្រជាជនមួយក្រុមរស់នៅសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យបានប្រាប់ថា ផ្ទៃដីរដ្ឋដូចជាប្រឡាយមេ ត្រពាំង ស្រះទឹក អូរនៅក្នុងមូលដ្ឋានសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យមានឈ្មញអ្នកមាន លុយម្នាក់ដឹកដីខ្សាច់ទៅចាក់លប់បំពេញ ប្រឡាយមេមួយខ្សែដើម្បីរំលោភទន្រ្ទាន យកទុកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួនទៅវិញ ដោយគ្មានឃើញវត្តមានក្រុមសមត្ថកិច្ចអាជ្ញាធរសង្កាត់ ខណ្ឌណាមួយគាត់ចុះទៅពិនិត្យមើលឬ ទប់ស្កាត់សោះឡើយ ឬមួយត្រូវថ្នាំសណ្ដំរបស់ក្រុមឈ្មួញអស់ហើយទេ ដឹងបានជាមិនខ្ចីចុះទៅពិនិត្យសោះចឹង??។

ពួកអ្នកស្រុកគាត់រំលឹកថាប្រឡាយមេមួយខ្សែនេះ ដែលពួកក្រុមឈ្មួញគាត់កំពុង ចាក់ដីលប់ទុកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួននេះ គឺជាប្រឡាយដែលជីដូនជីតាគាត់បន្សល់ទុក អោយកូនចៅអ្នកស្រុកប្រើប្រាស់ក្នុងការរំដោះទឹក លិចលង់នារដូវវស្សាពេលមេឃភ្លៀងធ្លាក់មក ហើយនៅពេលនេះដល់គេចាក់ដីលប់យក ចឹងតើទឹករដូវវស្សានេះហូរចេញទៅតាមណា។
ប្រជាជនដែលមានដីកម្មសិទ្ធិស្រប ច្បាប់ពួកគាត់នៅជាប់ប្រឡាយមេនេះ គាត់និយាយថាក្រុមឈ្មួញនោះគាត់មិនត្រឹមតែចាក់ ដីលប់ប្រឡាយមេនោះទេគឺថែមទាំងចាក់ដីលប់លយ ចូលមកលើផ្ទៃដីពួកគាត់ទៀត សម្រាប់ធ្វើផ្លូវហើយបើក្រុមអាជ្ញាធរមូលដ្ឋាន មិនដោះស្រាយបញ្ហានេះគឺពួកគាត់ និងចាត់ការតាមផ្លូវច្បាប់ចំពោះរឿងនេះ ពោលគឺចាក់ដីលប់ប្រឡាយចូលដីគាត់។

ពាក់ព័ន្ធករណីនេះអាជ្ញាធរមូលដ្ឋានឆ្លើយថាមិនបានដឹង។
បោះឆ្នោតរួចហើយពលរដ្ឋរង់ចាំមើល មើសតើក្រុមអាជ្ញាធរសង្កាត់ ខណ្ឌគាត់ចាត់ការយ៉ាងម៉េចដែរចំពោះ ករណីក្រុមឈ្មួញចាក់ដីលប់ប្រឡាយមេ ដែលជាប្រព័ន្ធរំដោះទឹកនារដូវវស្សានោះ៕

 

 

អត្ថបទដែលជាប់ទាក់ទង