ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលខណ្ឌពោធិសែនជ័យ បានទទួលទេយ្យទានពីព្រះគ្រូចៅអធិការវត្ត តិក្ខបញ្ញោ សង្កាត់សំរោងក្រោម

308

 

ភ្នំពេញ ៖ កាលពីថ្ងៃទី៣១ ខែកក្កដា ២០១៨នេះលោក ហែម ដារិទ្ធិ អភិបាលខណ្ឌនិងជាប្រធានអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌពោធិសែនជ័យ បានដឹកនាំក្រុមការងារមកទទួលទេយ្យទានពីព្រះគ្រូចៅអធិការវត្ត តិក្ខបញ្ញោ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ ដើម្បីជាទានទុកចែកជូនប្រជាពលរដ្ឋទីទាល់ក្រជនចាស់ជរា និងជនពិការគ្មានទីពឹង នៅក្នុងមូលដ្ឋានខណ្ឌពោធិ៍សែនជ័យ។
ក្នុងឱកាសនោះ លោក ហែម ដារិទ្ធិ ប្រធានគណៈកម្មាធិការអនុសាខា បានសូមថ្លែងអំណរព្រះគុណយ៉ាងជ្រាលជ្រៅ ចំពោះព្រះគ្រូចៅ អធិការវត្តតិក្ខបញ្ញោ ព្រមទាំងបានសន្យា និងចាត់ចែងប្រើប្រាស់ នូវទេយ្យទានទាំងនេះ ជួយឲ្យដល់ដៃជនរងគ្រោះ ឲ្យស្របតាមគោលការណ៍គ្រឹះទាំង៧ប្រការ របស់ចលនាកាកបាទក្រហម។លោកបានបញ្ជាក់ប្រាប់ព្រះចៅអធិការវត្ត តិក្ខបញ្ញោថា នៅក្នុងខណ្ឌពោធិ៍សែនជ័យ មានចំនួន១៣សង្កាត់ ភូមិចំនួន១៦២ភូមិ សហគមន៍ចំនួន១៨។
ជាមួយគ្នានោះលោក ហែម ដារិទ្ធិ បានសន្យានៅចំពោះមុខព្រះភ័កព្រះគ្រូចៅអធិការថា៖អំណោយដែលទទួលបានពីព្រះចៅធិការវត្តនាពេលនេះ គឺក្រុមការងារ អនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌពោធិ៍សែនជ័យ និងយកទៅចែលរំលែក ចែកជូន បងប្អូនក្រក្រីជីវភាពខ្វះខាត ចាស់ជរាគ្នាទីពឹងឱ្យបានគ្រប់ៗគ្នានៅពេលខាងមុខ ៕

 

 

 

អត្ថបទដែលជាប់ទាក់ទង