ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អ្នកធ្វើដំណើរ រិះគន់​អាជ្ញាធរ​មូលដ្ឋានខណ្ឌមានជ័យ បណ្តែតបណ្តោយ​ឲ្យ អ្នករស់នៅ​សងខាង​ផ្លូវ ខាងលើ​ដាក់តាំង​លក់​របស់របរ និង​ធ្វើ​អាជីវកម្ម បង្ក​ស្ទះចរាចរណ៍​

74

 

​ភ្នំពេញ​៖ ប្រជាពលរដ្ឋ និង​អ្នកធ្វើដំណើរ​តាម​បណ្តា​យ​ផ្លូវ ៣៧១ ចាប់ពី​ផ្លូវបំបែក ២៧១ ស្ថិតក្នុង​សង្កាត់​បឹងទំពុន​ទី​១ និង​បឹងទំពុន​ទី​២ រហូតដល់​ស្ពានដែក​ក្នុង​ខណ្ឌមានជ័យ បាន​សំដែង​នូវ​ការខឹង​សម្បារ និង មិន​ពេញចិត្ត​ចំពោះ​អាជ្ញាធរ​មូលដ្ឋាន ដែល​បណ្តែតបណ្តោយ​ឲ្យ អ្នករស់នៅ​សងខាង​ផ្លូវ ខាងលើ​ដាក់តាំង​លក់​របស់របរ និង​ធ្វើ​អាជីវកម្ម រំលោភ​យក​ចំណីផ្លូវ បង្ក​ឲ្យ​មានការ​កកស្ទះ និង​គ្រោះថ្នាក់​ចរាចរណ៍ កើតមាន​ជា​ញាក់​ញាប់​។​

​អ្នកធ្វើដំណើរ​បន្តថា ការកកស្ទះ​ចរាចរណ៍ ស្ទើរ​ជា​រៀងរាល់ថ្ងៃ​ខាងលើនេះ គឺ​បណ្តាលមកពី អ្នកធ្វើអាជីវកម្ម រំលោភ​យក​ចំណីផ្លូវ បង្កើតជា​កន្លែង​ដាក់តាំង​លក់​ជាប់​ជាប្រចាំ មានដូចជា​កន្លែង​ជួសជុល​មាន​ស៊ីន​គ្រប់​ប្រភេទ កន្លែង​សិប្បកម្ម​ធ្វើ​ទ្វារ ធ្វើ​ម្នាងសិលា ជួសជុល និង​តាំង​លក់​គ្រឿងបន្លាស់​ម៉ូតូ កន្លែង​តាំង​លក់​ផ្កា និង​កន្លែង​តោន​ផ្សារ ក្រឡឹង​គ្រឿងចក្រ​ជាដើម​។​

​អ្នកធ្វើដំណើរ និង​ប្រជាពលរដ្ឋ​បន្តថា ក្រៅពី​ការរំលោភ​យក​ចំណីផ្លូវ​អ្នក​ថ្មើរជើង បង្កើតជា​មុខរបរ ធ្វើជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន​នៅ​ចំ​ពីមុន​ផ្ទះ​នេះ គេ​សង្កេតឃើញ​នៅមាន​រថយន្ត​ដឹក​ខ្សាច់ ដឹក​ដី ក្រួស និង​ថ្ម បង្ក​ឲ្យ​ហូរ​ជ្រុះ កំពប់​ធ្លាក់​រាយប៉ាយ ធ្វើ​ឲ្យ​ហុយ ប៉ះពាល់​ដល់​សុខភាព​សាធារណៈ​ថែមទៀត​។​

​ដូច្នេះ ក្នុងនាម​ប្រជាពលរដ្ឋ ក៏​ដូច​អ្នកធ្វើដំណើរ​លើ​កំណាត់​ផ្លូវ​នេះ សូម​ទទូច​ស្នើសុំ អាជ្ញាធរ​មូ​ន​ដ្ឋា​ន មេត្តាជួយ​មាន​វិធានការ ទប់ស្កាត់ ដើម្បី​ធ្វើយ៉ាងណា​កែលម្អ​បញ្ហា​ខាងលើនេះ ឲ្យ​មាន​សណ្តាប់ធ្នាប់​ល្អ​ផង​៕

អត្ថបទដែលជាប់ទាក់ទង