ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ស្ត្រីម្នាក់ស្លាប់ នៅក្នុង ប្រឡាយទឹកដោយសង្ស័យ ជាករណីឃាតកម្ម

299

 

ខេត្តព្រៃវែង: សាកសពស្ត្រីម្នាក់ដែលគេប្រទះឃើញនៅប្រឡាយទឹកមានលក្ខណ:ស្អុយរលួយដែលគេសង្ស័យថាជាអំពើឃាតកម្មដោយមានស្នាមរបួស ចំនួន 3 កន្លែង​។

ដែលហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី ២១ ខែ សីហា ឆ្នាំ ២០២០ វេលាម៉ោង ៧នឹង៣០ នៅចំណុចប្រឡាយទឹកស្ថិតភូមិស្វាយតានី ឃុំបឹងព្រះ ស្រុកបាភ្នំ ខេត្តព្រៃវែង។

សពជនរងគ្រោះឈ្មោះ ឌឹម ផង់ ភេទស្រី អាយុ26 ឆ្នាំ ជាមនុស្សមិនពេញលក្ខណៈ រស់នៅភូមិតាពេជ្រត្បូង ឃុំរក្សជ័យ ស្រុកបាភ្នំ ខេត្តព្រៃវែង ។

តាមបណ្ដឹង របស់ឈ្មោះ អ៉ឹម ប៉ាង ភេទស្រី អាយុ65ឆ្នាំ ជាម្ដាយជនរងគ្រោះ បានប្ដឹងរាយការណ៏ថា នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ ២០២០ វេលាម៉ោងប្រហែល១៩,៣០ នាទី ឈ្មោះ អ៉ឹម រត្ន័ ហៅឆ្អឹង ភេទប្រុស អាយុ២០ ឆ្នាំ រស់នៅភូមិប្រស្រែ ឃុំបឹងព្រះ ស្រុកបាភ្នំ និងបក្យពួកពីរ នាក់ទៀតបានឌុបជនរងគ្រោះជាមួយនិងម៉ូតូមួយគ្រឿង ឆ្ពោះ ទៅទិសខាងកើតបាត់ទៅ។

គាត់តាមរកជនរងគ្រោះ តែរកមិនឃើញលុះដល់ថ្ងៃទី២១ ខែ សីហា ឆ្នាំ២០២០ ប្រទះឃើញសាកសពតែម្ដង ។

យោងតាមការពិនិត្យសាកសព ឃើញ មានស្នាមរបួស ចំនួន 3 កន្លែង​៖ ១-ក្រោមភ្នែកខាងស្ដាំ ២-ចំកញ្ចប់មាត់ ៣-ចំម្រមុះ។
តាមការសន្និដ្ឋាន ជនរងគ្រោះស្លាប់ដោយអំពើឃាតកម្ម​។ ករណីនេះសមត្ថកិច្ចបានកំណត់បានមុខសញ្ញា៕

 

អត្ថបទដែលជាប់ទាក់ទង