ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ហេតុការណ៍ផ្ទុះ នៅវិហារឥស្លាមបង់ក្លាដេសមួយ សម្លាប់មនុស្ស១២នាក់នឹងរងរបួសជាច្រើន

79

ក្រុងដាកា៖ ប៉ូលីសបាននិយាយកាលពីថ្ងៃសៅរ៍ថាហេតុការការផ្ទុះមួយដែលគេសង្ស័យថាផ្ទុះហ្គាសបានកើតឡើងក្នុងវិហារឥស្លាមបង់ក្លាដែសសម្លាប់មនុស្សយ៉ាងហោចណាស់ ១២ នាក់ខណៈមនុស្សរាប់សិបនាក់បានរងរបួសធ្ងន់ការគំរាមកំហែងដល់អាយុជីវិត។

ប្រភពដដែលបន្តបាននិយាយថាមានក្រុមអ្នកថ្វាយបង្គំនៅល្ងាចថ្ងៃសុក្រទី៤ ខែកញ្ញ ឆ្នាំ២០២០ នៅពេលដែលការមានអណ្តាភ្លើងឆាបឆេះវិហារអ៊ីស្លាមនៅកណ្តាលស្រុកណារ៉ាយ៉ាងយ៉ាន។
ក្រុមអ្នកស៊ើបអង្កេតបានសង្ស័យថាមានផ្កាភ្លើងចេញពីម៉ាស៊ីនត្រជាក់ ដែលបានកើតឡើងបន្ទាប់ពីការដាច់ចរន្តអគ្គិសនី ។

ប្រធានផ្នែកគ្រោះអគ្គិភ័យ Narayanganj លោក Abdullah Al Arefin បានប្រាប់ AFP ថា៖ «ហ្គាសលេចធ្លាយចូលវិហារឥស្លាម»។

នៅពេលពួកគេបិទបង្អួចនិងទ្វារហើយបើកម៉ាស៊ីនត្រជាក់មកវិញក៏មានអណ្តាតភ្លើងដែលនាំឱ្យមានការផ្ទុះនៅខាងក្នុងវិហារតែម្តង»។

អ្នកនាំពាក្យមន្ទីរពេទ្យលោក Samanta Lal Sen បាននិយាយថាអ្នកទាំង ១២ នាក់ដែលបានស្លាប់គឺក្នុងចំណោមមនុស្ស ៣៧ នាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យជំនាញរលាកក្នុងទីក្រុងដាកាក្នុងស្ថានភាពធ្ងន់ធ្ងរ។

លោកបានបន្ថែមថាមនុស្សទាំងអស់រងការរលាកពី ៧០ ទៅ ៨០ ភាគរយ។
ប្រភព៖ ARAB NEWS

អត្ថបទដែលជាប់ទាក់ទង