ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សាកសពទារកអាយុ ៦ខែ ត្រូវបានរកឃើញ នៅក្នុងបន្ទប់ទឹកជិតការដ្ឋានសំណង់

76

ភ្នំពេញ៖ អង្គភាពការពារកុមារ (CPU) បានធ្វើកោសល្យវិច្ច័យទៅលើសាកសពទារកម្នាក់នៅក្នុងបន្ទប់ទឹកជិតការដ្ឋានសំណង់មួយ នៅភូមិជម្ពូវ័ន ហើយបានរកឃើញភស្តុតាងគ្រប់គ្រាន់ ដែលបង្ហាញថាទារកត្រូវបានស្លាប់ដោយសារជម្ងឺរលាកសួត និងមិនមានភស្តុតាងផ្សេងៗដែលបង្ហាញថាមានបទល្មើសពាក់ព័ន្ធនោះទេ។

ក្រុមការងារស៊ើបអង្កេតបទល្មើសមនុស្សឃាត និងក្រុមការងារបច្ចេកទេស និងវិទ្យាសាស្រ្តនៃអង្គភាពការពារកុមារ (CPU) បានពិនិត្យទៅលើសាកសពទារក។

នៅវេលាម៉ោង៨ព្រឹកថ្ងៃទី៧កញ្ញា អង្គភាពការពារកុមារ (CPU) បានទទួលដំណឹងអំពីសាកសពទារកអាយុ ៦ខែ ដែលត្រូវបានរកឃើញនៅក្នុងបន្ទប់ទឹកជិតការដ្ឋានសំណង់ នៅភូមិជម្ពូវ័ន សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ក្រុមការងារស៊ើបអង្កេតបទល្មើសមនុស្សឃាត និងក្រុមការងារបច្ចេកទេស និងវិទ្យាសាស្រ្តនៃអង្គភាពការពារកុមារ (CPU) រួមជាមួយមន្ត្រីជំនាញនាយកដ្ឋានបច្ចេកទេស និងវិទ្យាសាស្រ្តនៃក្រសួងមហាផ្ទៃ, មន្រ្តីជំនាញនៃស្នងការដ្ឋានរាជធានីភ្នំពេញ និងនគរបាលខណ្ឌចោមចៅ បានចុះទៅត្រួតពិនិត្យនៅកន្លែងកើតហេតុភ្លាមៗ។

ក្រុមការងារបានពិនិត្យកន្លែងកើតហេតុយ៉ាងជាក់លាក់។ ក្រុមការងារបច្ចេកទេស និងវិទ្យាសាស្រ្តនៃអង្គភាពការពារកុមារ (CPU) បានធ្វើកោសល្យវិច្ច័យទៅលើសាកសពទារកនៅកន្លែងកើតហេតុ ហើយបានរកឃើញភស្តុតាងគ្រប់គ្រាន់ ដែលបង្ហាញថាទារកត្រូវបានស្លាប់ដោយសារជម្ងឺរលាកសួត និងមិនមានភស្តុតាងផ្សេងៗដែលបង្ហាញថាមានបទល្មើសពាក់ព័ន្ធនោះទេ។

“ដោយយើងមិនមានពត៌មានអំពីអាណាព្យាបាលរបស់សាកសពទារក អង្គភាពការពារកុមារ (CPU) និងនគរបាលប៉ុស្តិ៍បានរៀបចំពិធីបូជាសាកសពនៅវត្តជម្ពូវ័ន។ “យើងគិតថាទារកនេះមកពីគ្រួសារក្រីក្រ។ ខ្ញុំសំណូមពរដល់អ្នកទាំងអស់គ្នា ថាប្រសិនបើមានទារកដែលមានបញ្ហាសុខភាព សូមស្នើរសុំជំនួយពីអង្គភាពការពារកុមារ (CPU), អង្គការនាៗ ឬស្ថាប័នរដ្ឋនាៗ ដែលនឹងផ្តល់ជំនួយ។ ការបាត់បង់ជីវិតទារកគឺជាការសោកស្តាយយ៉ាងខ្លាំង។” លោក James McCABE នាយកប្រតិបត្តិ អង្គភាពការពារកុមារ (CPU)៕

អត្ថបទដែលជាប់ទាក់ទង