ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ត្រាំ សារភាព៖ «ខ្ញុំដឹងអំពីគ្រោះថ្នាក់នៃវីរុសកូរ៉ូណា តែខ្ញុំត្រូវបង្ខំចិត្តមើលស្រាលស្ថានការណ៍ ដើម្បីកុំឲ្យប្រជាជនភ័យខ្លាច ជ្រុលហួសហេតុ»

77

នៅក្នុងបទសម្ភាសន៍ជាមួយអ្នកកាសែតលោក ប៉ុប វូដវើដ (Bob Woodward) កាលពីថ្ងៃទី១៩ ខែមីនាកន្លងទៅ ពោលគឺប៉ុន្មានថ្ងៃតែប៉ុណ្ណោះ ក្រោយការប្រកាសភាពអាសន្ន លោក ត្រាំ បានលើកឡើងដូច្នេះថា «ខ្ញុំមានបំណងនិយាយមើលស្រាលពីស្ថានការណ៍។ ខ្ញុំនៅតែមានបំណងនិយាយមើលស្រាលស្ថានការណ៍ ពីព្រោះខ្ញុំមិនចង់បង្កឱ្យមាន ការភ័យខ្លាចជ្រុសហួសហេតុ»

គួរជម្រាបថា សៀវភៅរបស់លោក Bob Woodward នឹងត្រូវចេញផ្សាយនៅថ្ងៃអង្គារសប្ដាហ៍ក្រោយនេះ ខណៈលោក ដូណាល់ ត្រាំ កំពុងរងការរិះគន់ជុំវិញការដោះស្រាយវិបត្តិ COVID-19 ដែលបានសម្លាប់ជីវិតប្រជាជនអាមេរិក ១៩៥,២៣៩នាក់ ក្នុងចំណោមអ្នកឆ្លងសរុបជាង ៦.៥លាននាក់។

ដោយឡែកបេក្ខជនប្រធានាធិបតីអាមេរិកនៃបក្សប្រជាធិបតេយ្យ លោក ចូ បៃដិន ក៏កំពុងក្តាប់យកឱកាសដ៏ល្អនេះផងដែរ។ តាមរយៈសៀវភៅរបស់ Bob Woodward លោក បៃដិន បានចោទប្រកាន់ទៅលោក ដូណាល់ ត្រាំ ចំៗតែម្តងថា «បានក្បត់ប្រជាជនអាមេរិក» ព្រោះខ្លួនមានកាតព្វកិច្ចជាប្រធានាធិបតី តែបែរជាមិនបានប្រាប់អំពីគ្រោះថ្នាក់ នៃវីរុសកូរ៉ូណាថ្មីឲ្យច្បាស់លាស់ ទើបបណ្តាលឲ្យសោកនាដកម្មដ៏ធំធេងកើតឡើង៕

អត្ថបទដែលជាប់ទាក់ទង