ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ករណីប្រជាពលរដ្ឋប្រទះឃើញសាកសព នៅសល់តែគ្រោងឆ្អឹង

67

ខេត្តកោះកុង​៖​ នៅថ្ងៃទី​១០​ ខែ​កញ្ញា​ ឆ្នាំ​២០២០​ វេលាម៉ោង ១១:០០ នាទី​ព្រឹកមានករណីប្រជាពលរដ្ឋប្រទះឃើញសាកសព នៅសល់តែគ្រោងឆ្អឹង នៅចំនុចក្រោមដើមកាស្យា ស្ថិតនៅភូមិនាងកុក ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា តាមការស្រាវជ្រាវ និងសន្និដ្ឋានបឋម បានឲ្យដឹងថា សពរងគ្រោះមានឈ្មោះ ឈិត ស៊ីម ភេទស្រី អាយុ ៧៣ឆ្នាំ (វង្វេងបាត់ការចងចាំ) ដែល​បានបាត់ខ្លួនកាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០ បើតាមការបំភ្លឺ ពីកូនរបស់ជនរងគ្រោះ ដោយផ្អែកលើសំលៀកបំពាក់ នៅសាកសពជនរងគ្រោះដូច​ទៅ​ថ្ងៃ​ដែល​បាន​បាត់ខ្លួន​ ។
បច្ចុប្បន្នករណីនេះកម្លាំងជំនាញកំពុងធ្វើការត្រួតពិនិត្យបន្ត៕

អត្ថបទដែលជាប់ទាក់ទង