ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ផ្ទុះ-ឆេះឃ្លាំងស្តុកគ្រាប់បែក ក្នុងមូលដ្ឋានទ័ពមួយនៅហ្សកដានី, ចំនួនមនុស្សរងគ្រោះ មិនទាន់ត្រូវបានបញ្ជាក់

91

បើតាមអាជ្ញាធរហ្ស៊កដានី ឃ្លាំងស្ដុកគ្រាប់បែកខាងលើបានផ្ទុះឆេះ ដោយសារការឆ្លងចរន្តអគ្គិសនី។ ប៉ុន្តែទន្ទឹមគ្នានេះ ការស៊ើបអង្កេតមួយក៏ត្រូវបានធ្វើឡើងផងដែរ ដើម្បីកំណត់ពីមូលហេតុពិតប្រាកដ និងរកអ្នកទទួលខុសត្រូវ។ ភ្លាមៗមិនទាន់មានសេចក្ដីរាយការណ៍ពីអ្នកស្លាប់ ឬរងរបួសនៅឡើយទេ ខណៈឃ្លាំងស្ដុកគ្រាប់បែកនេះ ស្ថិតនៅឆ្ងាយពីទីក្រុងប្រជុំជន។

គួរបញ្ជាក់ថា តំបន់ដែលហេតុការណ៍ផ្ទុះ គឺសម្បូរទៅដោយមូលដ្ឋានទ័ពជាច្រើន ស្ថិតនៅភាគខាងកើតទីក្រុង Zarqa ក្បែររដ្ឋធានីអាំម៉ាន់ (Amman) នៃប្រទេសហ្សកដានី៕

អត្ថបទដែលជាប់ទាក់ទង