ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឥណ្ឌា បន្តរកឃើញអ្នកឆ្លង COVID-19 ច្រើនជាង៩ម៉ឺននាក់ ក្នុងមួយថ្ងៃ, ស្លាប់១,២០៩នាក់

113

ក្រៅពីចំនួនករណីឆ្លងថ្មីៗ ដែលបានកើនឡើងយ៉ាងគំហុក ចំនួនអ្នកស្លាប់ដោយសារ COVID-19 ក៏ត្រូវបានកត់ត្រារហូតដល់ ១,២០៩នាក់ នៅក្នុងថ្ងៃសុក្រនេះ ដូចគ្នា ដែលនាំឲ្យចំនួនអ្នកស្លាប់សរុបកើនដល់ ៧៦,២៧១នាក់ ខណៈចំនួនអ្នកជាសះស្បើយឡើងវិញ ក៏បានកើនដល់ជាង ៣.៥លាន នាក់ផងដែរ។

គួរបញ្ជាក់ថា បច្ចុប្បន្ននេះទាំងសហរដ្ឋអាមេរិក និងឥណ្ឌា ដែលស្ថិតនៅលេខរៀងទី១ និងទី២ នៃករណីឆ្លង COVID-19 ធ្ងន់ធ្ងរជាងគេលើសកលលោកនោះ សុទ្ធតែកំពុងស្ថិតនៅក្នុងសន្ទុះនៃការឆ្លងរាតត្បាតកម្រិតខ្ពស់ផ្តាច់គេនៅឡើយ ខណៈប្រេស៊ីល បានថមថយបន្តិចវិញ។ ទោះជាបែបនេះក្តី ប្រទេសឥណ្ឌា ក៏កំពុងសិក្សាអំពីការបើកសាលារៀនឡើងវិញ និងសម្រួលចរន្តសេដ្ឋកិច្ចឲ្យបានធូរស្រាលផងដែរ៕

អត្ថបទដែលជាប់ទាក់ទង