ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្លាំងនគរបាល ធ្វើការបង្ក្រាបបានភ្លាមៗ ក្រោយពីជនសង្ស័យពីរនាក់ប្រដាប់ដោយអាវុធ ប្លន់យកម៉ូតូ ១ គ្រឿង នៅស្រុករមាសហែក

60

 

ខេត្តស្វាយរៀង៖ នាព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង ០៦និង០០នាទីព្រឹក ជនសង្ស័យ ០២នាក់ ជិះម៉ូតូមួយគ្រឿង ម៉ាកហុងដា ពណ៍ខ្មៅ ប្រដាប់ដោយអាវុធខ្លីម៉ាករ៉ូឡូ ពណ៌ស ធ្វើសកម្មភាពចូលភ្ជង់យកម៉ូតូ ០១ គ្រឿង ម៉ាកហុងដា C125 ពណ៍ខ្មៅ ស៊េរីឆ្នាំ2020 ពាក់ស្លាកលេខ ស្វាយរៀង 1P-5053 ពីជនរងគ្រោះឈ្មោះ វរ័ អឿន ភេទ ប្រុស អាយុ ៤៩ ឆ្នាំ រស់នៅភូមិកំពង់ត្រាច ឃុំកំពង់ត្រាច ស្រុករមាសហែក ដែលបំរ៉ុងចេញពីផ្ទះ ។ក្រោយធ្វើសកម្មភាពភ្ជង់ប្លន់យកម៉ូតូ ពីជនរងគ្រោះបានសម្រេច ក្រុមចោរបានជិះតាមបណ្តោយផ្លូវជាតិលេខ១៣ ឆ្នោះទៅទិសខាងជើង។

ភ្លាមៗនោះក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ កឹង ឃន ស្នងការនគរបាលខេត្ត កម្លាំងនគរបាលស្រុករមាសហែក ដឹកនាំដោយលោកវរសេនីយ៍ឯក សំ សំអុល អធិការនគរបាលស្រុករមាសហែក បានចេញអន្តរាគមន៍ភ្លាមៗ ដេញតាមក្រុមចោរ និង ដាក់កម្លាំងពួនស្ទាក់តាមគោលដៅសំខាន់ៗ រហូតដល់ត្រង់ចំណុចភូមិមុន្នីប្រឹក្សា ឃុំត្រស់ ស្រុករមាសហែក កម្លាំងនគរបាលបានបើករថយន្តកៀរបក្សពួកចោរម្នាក់ ដែលកំពុងបើកម៉ូតូដែលទើបភ្ជង់យកបានពីជនរងគ្រោះ ហើយចោរបានបាញ់តដៃសំដៅលើរថយន្តនគរបាលចំនួន ០៣គ្រាប់ ហើយនគរបាលយើងក៏បើករថយន្តបំបុកម៉ូតូពីក្រោយបណ្តាលអោយដួល និងជ្រុះអាវុធ នៅលើថ្នល់រួចហើយជនសង្ស័យក៏រត់ចូលផ្ទះប្រជាពលរដ្ឋទៅទិសខាងកើតហើយត្រូវបានកម្លាំងនគរបាលហ៊ុំព័ទ្ធចាប់ជនល្មើសបាន ០១នាក់ ឈ្មោះ រ៉ាត់ សារ៉ាន់ ហៅ ចុន រ៉ាន់ ហៅ តឿ ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិថ្មី ឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បួងឃ្មុំ និងដកហូតម៉ូតូវត្ថុតាងបានមកវិញ ។

នៅរសៀលថ្ងៃទី១២ ខែកញ្ញាឆ្នាំ២០២០ ក្រោមការយកចិត្តទុកដាក់ និងដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ កឹង ឃន ស្នងការនគរបាលខេត្តស្វាយរៀង និងមានការសម្របសម្រួលពីលោក ខាំ សុផារី ព្រះរាជអជ្ញាអមសាលាដំបូងខេត្តស្វាយរៀង កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្ត ស្វាយរៀង បានសហការល្អជាមួយកម្លាំងនគរបាលខេត្ត ក្រចេះ បានបន្តធ្វើការបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យ ០១នាក់ ទៀត ឈ្មោះ រ៉េន ម៉ាប់ ភេទប្រុស អាយុ ២២ឆ្នាំ (ដែលជាមុខសញ្ញាក្នុងខេត្តក្រចេះ) ជាបក្សពួករបស់ជនសង្ស័យប្លន់ប្រដាប់អាវុធ យកម៉ូតូ ១គ្រឿង ពីជនរងគ្រោះនៅភូមិកំពង់ត្រាច ឃុំកំពង់ត្រាច ស្រុករមាសហែក ខេត្តស្វាយរៀង កាលពីព្រឹកមិញ។
បច្ចុប្បន្នកម្លាំងការិយាល័យជំនាញខេត្តក្រចេះកំពុងបញ្ចូនជនសង្ស័យមក ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ដើម្បីចាត់ការតាមនីតិវិធីច្បប់។

បច្ចុប្បន្នកម្លាំងនគរបាលជំនាញកំពុង កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង