ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោក រស់ សុភ័ក្រ្ត ណែនាំដល់បងប្អូនលក់ដូរតាមកញ្ច្រែង កញ្ចើរ គិតគូរថែទាំសុខភាពនាឱកាសបុណ្យកាន់បិណ្ឌ~ភ្ជុំបិណ្ឌ

55

ភ្នំពេញ ៖ លោក រស់ សុភ័ក្រ្ត អភិបាលរងខណ្ឌច្បារអំពៅ និងជាប្រធានក្រុមការងារចុះជួយពង្រឹងមូលដ្ឋានសង្កាត់ច្បារអំពៅទី១, លោក ញាណ ចាន់សោភា នាយករដ្ឋបាលសាលាខណ្ឌច្បារអំពៅ, លោកគួច ចំណាន ប្រធានផ្សារច្បារអំពៅ និងលោក សាន់ ប៊ុនណា ប្រធានផ្សារបន្លែច្បារអំពៅ ដោយបានធ្វើការណែនាំទៅដល់បងប្អូនអ្នកលក់ដូរតាមកញ្ជើ កញ្រ្ចែង ល្អី នៅផ្សារច្បារអំពៅ និងផ្សារបន្លែ ដែលមានជីវភាពខ្វះខាត ដោយស្នើអោយពួកគាត់មានការគិតគូរខ្ពស់ក្នុងការរស់នៅដោយត្រូវយកចិត្តទុកដាក់មើលថែទាំសុខភាព និង ស្តាប់តាមការណែនាំរបស់ក្រសួងសុខាភិបាល។
លោក រស់ សុភ័ក្រ្ត អភិបាលរងខណ្ឌច្បារអំពៅ និងជាប្រធានក្រុមការងារចុះជួយពង្រឹងមូលដ្ឋានសង្កាត់ច្បារអំពៅទី១ទទួលបន្ទុកការងារគ្រប់គ្រងផ្សារ បានណែនាំបែបនេះ ខណៈលោកចុះសាកសួរសុខទុក្ខចែកអំណោយដល់ដៃបងប្អូនលក់ដូរនៅផ្សារទាំង២ ដែលមានជីវភាពទីទ័លក្រ និងជនចាស់ជរាគ្មានទីពឹងប្រមាណជិត៦០គ្រួសារដែលពួកគាត់លក់ដូរអីវ៉ាន់តាមកញ្ជើរ កញ្រ្ចែងនៅផ្សារទាំង២ខាងលើនោះ នាព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២០នេះ។

លោក រស់ សុភ័ក្រ្ត បានបន្តថា បើមិនមានការចាំបាច់ទេនោះ គួរគប្បីកុំធ្វើដំណើរចេញក្រៅផ្ទះហើយត្រូវស្តាប់តាមការចាក់ផ្សព្វផ្សាយតាមមេក្រូ នៅក្នុងភូមិសាស្រ្តបស់ខ្លួនរស់នៅនាសព្វថ្ងៃនេះ និងស្ដាប់តាមការណែនាំរបស់ក្រសួងសុខាភិបាល ដែលឱ្យយើងចេះ មើលថែទាំសុខភាពឱ្យបានល្អប្រសើរ ដើម្បីទប់ស្កាត់នៃការឆ្លងរាលដាលនៃជំងឺកូវីដ១៩។ ដូចនេះ យើងរួមគ្នាប្រយុទ្ធប្រឆាំងជំងឺកូវីដ~១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល ។

លោក រស់ សុភ័ក្រ្ត អភិបាលរងខណ្ឌច្បារអំពៅ និងជាប្រធានក្រុមការងារចុះជួយមូលដ្ឋានសង្កាត់ច្បារអំពៅទី១ ទទួលបន្ទុកការងារគ្រប់គ្រងផ្សារ បានអោយដឹងទៀតថា ចំពោះអំណោយដែលចែកជូនប្រជាជនអាជីវករក្រីក្រនៅថ្ងៃនេះ មានប្រមាណជិត៦០គ្រួសារដែលក្នុងមួយគ្រួសារៗ ទទួលបានអង្ករចំនួន៣០គីឡូក្រាម, ទឹកត្រី១យួរ, ទឹកសុីអុីវ១យួរ,ស្ករ,អំបិលនិងថវិកា២មុឺនរៀល ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ឌបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន៕

អត្ថបទដែលជាប់ទាក់ទង