ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ព្រះសង្ឃជិត៥០អង្គ នៅខេត្តបាត់ដំបងក្តៅខ្លួន សង្ស័យជំងឺផ្តាសាយធំ ហើយយកសំណាកវិភាគនៅវិទ្យាស្ថានប៉ាស្ទ័រ

53

បាត់ដំបង៖ លោកជំទាវវេជ្ជបណ្ឌិត​ ឱ​ វណ្ណឌីន​ រដ្ឋលេខាធិការ​ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានថ្លែងថា ករណីសង្ស័យជំងឺផ្តាសាយធំ​ ក្នុងចំណោមព្រះសង្ឃ​ នៅខេត្តបាត់ដំបង​ក្រុមគ្រូពេទ្យខេត្តបាត់ដំបង​ បានយកវត្ថុសំណាកព្រះសង្ឃ ចំនួន ២១អង្គនាក់​ ផ្ញេីទៅធ្វេីវិភាគនៅវិទ្យាស្ថានប៉ាស្ទ័រកម្ពុជានាព្រឹកថ្ងៃទី១៤​ ខែកញ្ញា​ ឆ្នាំ២០២០​ រួចហេីយដែរ​ កំពុងតែរងចាំលទ្ធផល​ ហេីយមន្ទីរសុខាភិបាលខេត្តបាត់ដំបង​ កក៏បានធ្វេីការអប់រំណែនាំព្រះសង្ឃ លោកតាអាចារ្យវត្ត​ និងគណគ្រប់គ្រងសាលាពុទ្ធិក:នៅទីនោះ​ រួចហេីយដែរ។

លោកជំទាវវេជ្ជបណ្ឌិត​ បានលើកឡើងថា នៅថ្ងៃទី១៣​ ខែកញ្ញា​ ឆ្នាំ២០២០​ ក្រសួងសុខាភិបាល​ បានទទួលរបាយការណ៌៍ថា មានហេតុការណ៌ករណីសង្ស័យគ្រុនផ្តាសាយធំ​ បានកេីតឡេីងចំពោះក្រុមព្រះសង្ឃ ចំនួន ៤៦អង្គ ដែលគង់នៅវត្ត​ស្វាយដង្គំ ស្រុកឯកភ្នំ ខេត្តបាត់ដំបង​ ដែលនិមន្តមកពីតាមខេត្តនានា ដើម្បីសិក្សានៅសាលាពុទ្ធិកបឋមសិក្សានៅក្នុងវត្តនេះ​ ហេីយមានព្រះអាការរោគដូចជា ក្តៅខ្លួន​ លេីសពី៣៧,៥​អង្សារសេ​ ក្អក​ និងហៀរសំបោរ។ ហេតុការណ៍នេះ បានកេីតមានឡេីងចំនួន​ ៥-៦ថ្ងៃមកហេីយ​ ដែលមានព្រះសង្ឍប្រហែលជាងពាក់កណ្តាលនៃចំនួនខាងលេី​ បានជាសះស្បេីយ​ បន្ទាប់ពីបានទទួលការព្យាបាលពីក្រុមគ្រូពេទ្យខេត្តបាត់ដំបង។ ព្រះសង្ឃ ដែលនៅមានរោគសញ្ញាសង្ស័យ ក្រុមគ្រូពេទ្យខេត្តបាត់ដំបង​ បានយកវត្ថុសំណាកព្រះសង្ឃ ចំនួន ២១អង្គនាក់​ ផ្ញេីទៅធ្វេីវិភាគនៅវិទ្យាស្ថានប៉ាស្ទ័រកម្ពុជានាព្រឹកថ្ងៃទី១៤​ ខែកញ្ញា​ ឆ្នាំ២០២០​ រួចហេីយដែរ​ កំពុងតែរងចាំលទ្ធផល​ ហេីយមន្ទីរសុខាភិបាលខេត្តបាត់ដំបង​ កក៏បានធ្វេីការអប់រំណែនាំព្រះសង្ឃ លោកតាអាចារ្យវត្ត​ និងគណគ្រប់គ្រងសាលាពុទ្ធិក:នៅទីនោះ​ រួចហេីយដែរ។ បច្ចុប្បន្ននេះ​ ស្ថានភាពសុខភាពព្រះសង្ឃដែលឈឺនោះ មានការវិវត្តទៅរកភាពល្អប្រសេីរហេីយ​ ដោយការសន្និដ្ឋានបថមពីក្រុមគ្រូពេទ្យ​ គឺសង្ស័យជំងឺគ្រុនផ្តាសាយធំ។

លោកជំទាវវេជ្ជបណ្ឌិត បានបញ្ជាក់បន្ថែមថា
ដោយសារមានការសង្កេតកន្លងមកនេះ​ ឃេីញថានៅមានការខ្វះចន្លោះក្នុងការអនុវត្តវិធានការសុខាភិបាលក្នុងអំឡុងពេលកាន់បិណ្ឌ​ និងបុណ្យភ្ជុំបិណ្ឌនេះ​ ក្នុងនាមក្រសួងសុខាភិបាល​ ខ្ញុំសូមធ្វេីការអំពាវនាវក្រេីនរំលឹកសារជាថ្មី​ ដល់បងប្អូនប្រជាលរដ្ឋទាំងអស់​ ជាពិសេស​ លោកតាអាចារ្យ លោកតា-យាយជី​ គណៈគ្រប់គ្រងសាលាពុទ្ធិកៈ​ និងគណ:កម្មការគ្រប់គ្រងទីវត្តអារាមនៅទូទាំងប្រទេស ព្រមទាំងពុទ្ធបរិស័ទ ទាំងអស់ ត្រូវបន្តអនុវត្តនូវវិធានការអនាម័យការពារខ្លួន​ពីការចម្លងវីរុសកូវីដ-១៩​ ការចម្លងគរុនផ្តាសាយធំ​ និងការចម្លងជំងឺឆ្លងផ្សេងៗទៀត​ ដោយអនុវត្តវិធានការការសាមញ្ញៗដូចតទៅ៖
១.​ រក្សាអនាម័យដៃស្អាតជានិច្ច​ ដោយលាងសម្អាតដៃញឹកញាប់​ និងកុំយកដៃដែល​មិនទាន់បានលាងសម្អាត​ ទៅប៉ះផ្ទៃមុខ​ មាត់​ ឫច្រមុះ​ និងត្រូវឆាន់​ ឫពិសារទឹក​ក្តៅដាំពុះ​ និងចង្ហាន់​ ឫឫម្ហូបអាហារត្រូវចម្អិនឲ្យបានឆ្អិនល្អ។

២.​ ពាក់ម៉ាស ក្នុងករណីចាំបាច់​ ជាពិសេសត្រូវពាក់ម៉ាស់ជាចាំបាច់​ នៅពេលចូលទៅកាន់ទីវត្តអារ៉ាម​ ជួបជុំពុទ្ធបរិស័ទ​ ជាពិសេសមិនត្រូវជួបជុំគ្នាទ្រង់ទ្រាយធំ​ (ការប្រគេនចង្ហាន់​ និងទេយ្យវត្ថុ​ ត្រូវធ្វេីក្នុងក្រុមតូចៗ​ ទៅតាមក្រុមគ្រួសារនីមួយៗ) និងពេលសម្តែងព្រះធម៌។

៣.​ រក្សាគម្លាតសុវត្ថិភាពបុគ្គលយ៉ាងតិចចម្ងាយបុគ្គលម្នាក់​ទៅបុគ្គលម្នាក់ពីមួយម៉ែត្រកន្លះឡេីងទៅ

៤.​ ជជាពិសេសព្រះសង្ឃ ឫបុគ្គលដែលឈឺ​ មានរោគសញ្ញាផ្តាសាយ​ ឫមិនស្រួលខ្លួន ត្រូវសម្រាក​ និងនៅដាច់ដោយឡែក​ ដោយមិនត្រូវចូលរួមក្នុងពិធីជួបជុំក្នុងសាលាឆាន់​ ឫទទួលទេយ្យវត្ថុនៅក្នុងទីកន្លែងណាមួយនៃវត្តអារ៉ាម​ ដែលអាចបង្កឲ្យមានការចម្លងបន្តគ្នាពីមនុស្សម្នាក់ទៅមនុស្សម្នាក់​

៥.​ ត្រូវចៀសវាងការពុលចំណីអាហារ​ ការពុលស្រាសដោយប្រេីប្រាស់សាធារធាតុមេតាណុលដែលមិនត្រូវបច្ចេកទេស​ ចៀសវាងគ្រោះថ្នាក់ចរាចរ​ និងចៀសវាងការសេពគ្រឿងញៀន៕

អត្ថបទដែលជាប់ទាក់ទង