ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ថ្ងៃទី១៤កញ្ញា មានមនុស្សស្លាប់៨នាក់ ដោយសារគ្រោះថ្នាក់ចរាចរណ៍

75

ភ្នំពេញ៖សម្រាប់ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២០នេះ បទល្មើសចរាចរណ៍ នៅទូទាំងប្រទេសកម្ពុជា ក៏បានកើតឡើងចំនួន១៤លើក/ពេលយប់៨លើក បានបណ្តាលឱ្យមនុស្សស្លាប់៨នាក់ (មិនគោរពសិទ្ធិ មិនប្រកាន់ស្តាំ ស្រវឹង) និងរបួសសរុប២០នាក់/ស្រី៤នាក់ (របួសធ្ងន់១៦នាក់/ស្រី៣នាក់) ។

គ្រោះថ្នាក់ចរាចរណ៍ទាំងនោះដោយសារមូលហេតុប្រមូលផ្តុំរួមមាន បើកបរលើសល្បឿន មិនពាក់មួកសុវត្ថិភាព មិនគោរពសិទ្ធិ មិនប្រកាន់ស្តាំ ប្រើប្រាស់ទូរស័ព្ទពេលបើកបរ ស្រវឹង បត់គ្រោះថ្នាក់ ងងុយ ប្រជែងគ្រោះថ្នាក់ កត្តាយាន ។ល។

នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២០នេះ នគរបាលចរាចរណ៍ទូទាំងប្រទេស បានត្រួតពិនិត្យ និងផាកពិន័យលើយានយន្តសរុបចំនួន៤៩០គ្រឿង ក្នុងនោះមានម៉ូតូ៣២៨គ្រឿង ។ នេះបើតាមការបញ្ជាក់របស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរង និងជាអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ ។

បទល្មើសដែលត្រូវបានកត់សម្គាល់សម្រាប់ម៉ូតូ គឺភាគច្រើនអត់មួក ល្មើសសញ្ញា ជិះបញ្ច្រាស មិនគោរពសិទ្ធិ និងប្រើប្រាស់ទូរស័ព្ទដៃ។ ដោយឡែកបទល្មើសសម្រាប់រថយន្ត គឺភាគច្រើនលើសល្បឿន អត់បណ្ណបើកបរ អត់ពាក់ខ្សែក្រវាត់ ល្មើសសញ្ញា ប្រើប្រាស់ទូរស័ព្ទ អត់ស្លាកលេខ ជាដើម។

ឯកឧត្តមបានថ្លែងអំណរគុណ និងកោតសរសើរដល់ជនរួមជាតិ ជាអ្នកប្រើប្រាស់ផ្លូវភាគច្រើន ដែលបានចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ រយៈពេលកន្លងមកនេះ ជាពិសេសកោតសរសើរ និងអរគុណដល់នគរបាលចរាចរណ៍ ដែលបានលះបង់ និងខិតខំប្រឹងប្រែងជំរុញការរឹតបន្តឹងចរាចរណ៍ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់បំផុត៕

អត្ថបទដែលជាប់ទាក់ទង