ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ការប្រកួតមេគុនកីឡាតេក្វាន់ដូ WT តាមអនឡាញ លើកទី៥ប្រចាំខែសីហា

101

 

ភ្នំពេញ៖ ខេមរសហព័ន្ធកីឡាតេក្វាន់ដូ WT បានសហការជាមួយសាលបណ្ឌិត សភាតេក្វាន់ដូកម្ពុជា នៅព្រឹកថ្ងៃទី១៩ ខែកញ្ញាឆ្នាំ២០២០ បានរៀបចំការប្រកួតមេគុនតាមអនឡាញលើកទី៥ ព្រមទំាងប្រគល់លិខិត និងសម្លៀកបំពាក់កីឡាតេក្វាន់ដូដល់អ្នកជាប់ចំណាត់ថ្នាក់កាលពីការប្រកួតអនឡាញលើកទី៤ នៅសាលបណ្ឌិតសភាតេក្វាន់ដូកម្ពុជា នៃមជ្ឈម ណ្ឌលជាតិហ្វឹកហ្វឺនកីឡា។
លោក គង់ សក្ខិដា អគ្គលេខាធិការខេមរសហព័ន្ធកីឡាតេក្វាន់ដូWT បានប្រាប់ឲ្យដឹងថា ការប្រកួតមេគុនតាមអនឡាញលើកទី៥នេះ ដោយមានក្លិបចំនួន ៦ ដែលមានកីឡាករ-កីឡាការិនីចូល រួមចំនួន២៦នាក់ មកពីខេត្តបាត់ដំបង ប៉ោ យប៉ែត និងរាជធានីភ្នំពេញ។ លោកបញ្ជាក់ថា ដំបូងសហព័ន្ធតម្រូវឲ្យក្លិបកី ឡាតេក្វាន់ដូWT ជាសមាជិកខេមរសហ ព័ន្ធ ត្រូវថតវីដេអូកីឡាករ-កីឡាការិនី ប្រ ឡងផ្ញើមកខេមរសហព័ន្ធ រួមមានឈ្មោះក្លិប ឈ្មោះកីឡាករ-កីឡាការិនី និងប្រភេ ទខ្សែក្រវាត់។
លោកសក្ខិដាបានបន្តថា សហព័ន្ធទុក ឱកាសឲ្យរយៈពេល១០ថ្ងៃ ដើម្បីបញ្ជូនវីដេអូកីឡាករ-កីឡាការិនី ចូលរួមប្រឡង ហើយគណៈកម្មការសម្រេចជ្រើសរើសប្រកួតប្រឡងតាមអនឡាញ ដោយមានអាជ្ញាកណ្តាល និងចៅក្រមចំនួន៣រូប។លោកថាមានការពិបាកខ្លះ ដោយសារឳពុកម្តាយកីឡាករ-កីឡាការិនី ដែលមានខ្សែក្រវាត់ក្រោមពណ៌ក្រហម មិនអនុញ្ញាតខ្លាចមេរោគកូរ៉ូណា។
លោក ឆយ យ៉ុងសុក គ្រូបង្វឹកជម្រើស ជាតិបានប្រាប់ឲ្យដឹងថា សម្រាប់ថ្ងៃនេះគណៈកម្មការក៏ធ្វើពីធីប្រគល់លិខិត និងសម្លៀកបំពាក់កីឡាតេក្វាន់ដូដល់អ្នកជាប់ចំណាត់ថ្នាក់ កាលពីការប្រកួតអនឡាញលើកទី៤ ។ ចំពោះការចែកនេះមានវិញ្ញា សាខ្លះមានត្រឹមចំណាត់ថ្នាក់ទាប ហើយខ្លះទៀតមានចំណាត់ថ្នាក់រហូតដល់លេខ ១ ដល់៣ តាមចំនួនកីឡាករ-កីឡាការិនីចូលរួម៕

អត្ថបទដែលជាប់ទាក់ទង