ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោក ហែម គីរី៖កីឡាហែលទឹកជំនាន់នេះមានទីកន្លែងហ្វឹកហាត់ស្អាត និងឧបករណ៍ប្រើប្រាស់ពេញ លេញផ្ទុយស្រលះពីជំនាន់លោកនៅជាកីឡាករ

112

ភ្នំពេញ៖លោក ហែម គីរី អគ្គលេខាធិការ សហព័ន្ធ ខ្មែរ កីឡា ហែលទឹកបាន លើក ឡើ ង ថា គ្រប់ ការ ជោគជ័យ ក្នុង វិស័យ កីឡា ដាច់ ខាត ត្រូវ តែ មាន ការ ខិត ខំ ប្រឹងប្រែង ទាំង ការ ហ្វឹកហាត់ និង ស្មារតី ប្រកួត ប្រជែង ព្រោះ ភាព ជោគជ័យ ទាំង អស់ មិន អាច ដាច់ ខាត កើត ចេញ ពី ភាព ជប់ ។ ការ លើក ឡើង នេះ ធ្វើ ឡើង ក្នុង ឱកាស បិទ បញ្ចប់ ការ ប្រកួត កីឡាករ ហែល ទឹក សិស្ស បឋម សិក្សា ថ្នាក់ ជាតិ កាល ពី ល្ងាច ថ្ងៃ ទី ៦ ខែ មេសា ឆ្នាំ ២០២៤ នៅ ពហុ កីឡដ្ឋាន ជាតិ ។
អគ្គលេខាធិការ បាន សង្កត់ ធ្ងន់ ថា កីឡា ហែល ទឹក ជំនាន់ នេះ មាន ទីកន្លែង សម្រាប់ ហ្វឹកហាត់ ស្អាត និង មាន ឧបករណ៍ ប្រើប្រាស់ ពេញ លេញ វា ផ្ទុយ ស្រលះ ពី ជំនាន់ ដែល លោក នៅ ជា កីឡាករ គឺ មិន ទាន់ មាន ឧបករណ៍ ល្អ ស្អាត ដូច ពេល នេះ ទេ ។ ហេតុ ដូច្នេះ សូម កីឡាករ ពិសេស កូន ,ក្មួយ ដែល ជា ជំនាន់ ក្រោយ នេះ ត្រូវ តែ ដាក់ ចិត្ត ដាក់ កាយ ប្រឹងប្រែង ហ្វឹកហាត់ ធ្វើ យ៉ាង ណា ឲ្យ បាន លទ្ធផល ល្អ ដើម្បី ប្រទេស ជាតិ នា ថ្ងៃ អនាគត ។
លោក លើក ឡើង ទៀត ថា ក្រោយ កា រប្រកួត ប្រជែង វាស់ ស្ទង់ កម្រិត សមត្ថភាព បច្ចេកទេស គឺ ទទួល បាន នូវ លទ្ធផល ល្អ គួរ ជា ទី ប្រពៃ ។ លោក សង្ឃឹម ថា ប្អូនៗ ក្មួយៗ នឹង បន្ត ការ ខិត ខំ ប្រឹងប្រែង បន្ថែម ទៀត ដើម្បី ទទួល បាន ការ សាង ស្នាដៃ ជូន ជាតិ មាតុភូមិ ពិសេស នោះ គឺ ការ ប្រកួត ក្នុង ព្រឹត្តិការណ៍ អន្តរជាតិ នានា ក្នុង ថ្ងៃ ខាង មុខ ។
ឆ្លង កាត់ ការ ប្រកួត ប្រជែង រក ឃើញ ថា លេខ រៀង ទី ១ បាន ទៅ ខេត្ត បាត់ ដំបង ដោយ ទទួល បាន មេដាយ មាស ២ គ្រឿង លេខ ២ បានទៅ ខេត្ត ព្រៃវែង ដោយ ទទួល បាន មេដាយ មាស ១ គ្រឿង ប្រាក់៣ គ្រឿង លេខ ៣ បានទៅ រាជធានី ភ្នំពេញ ដោយ ទទួល បាន មេដាយ មាស ១ គ្រឿង និង ប្រាក់ ១ គ្រឿង៕

អត្ថបទដែលជាប់ទាក់ទង