ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្ពុជាបានទទួលសិទ្ធធ្វើម្ចាស់ផ្ទះ ព្រឹត្តការណ៍Davis Cup Asia/Oceania Group-4 វគ្គPlay-Off

66

ភ្នំពេញ៖នៅខែកក្កដាខាងមុខនេះសហព័ន្ធកីឡាវាយកូនបាល់កម្ពុជានឹងបើកទ្វារពហុកីឡដ្ឋានចាតិមរតកតេជោទទួលភ្ញៀវចំនួន៨ប្រទេសដែលមកចូលរួមព្រឹត្តិការណ៍Davis Cup Asia/Oceania Group-4 វគ្គPlay-Off។

  នេះជាលើកដំបូងហើយដែលកម្ពុជាបានទទួលសិទ្ធធ្វើជាម្ចាស់ផ្ទះសម្រាប់ព្រឹត្តិការណ៍ពិភពលោកដ៍ធំនេះ។ព្រឹត្តិការណ៍នេះនឹងធ្វើពីថ្ងៃទី៨ដល់១៣កក្កដាឆ្នាំ២០២៤។

  លោកជាពៅអគ្គលេខាធិការរងសហព័ន្ធកីឡាវាយកូនបាល់កម្ពុជាបានឲ្យដឹងថាប្រទេសចូលរួមចំនួន ៨ រួមមានប្រទេសកម្ពុជា ប្រទេសគុយវ៉ែត ប្រទេសកៀហ្ស៊ីស៊ីស្ថាន ប្រទេសអ៊ីរ៉ាក់ ប្រទេសមីយ៉ាន់ម៉ាប្រទេសស្រីលង្កាប្រទេសកាតានិងប្រទេសអារ៉ាប់រួម។ចំណែកម្ចាស់ផ្ទះកម្ពុជាត្រៀមដាក់កីឡាករចំនួន ៥ នាក់ចូលរួម។

បន្ទាប់ពីធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ការប្រកួតកីឡាSEA GAME 2023និងការប្រកួត

ជើងឯកITFAsian Junior Championshipsមកនោះនេះជាលើកដំបូងដែលកម្ពុជាបានធ្វើជា

ម្ចាស់ផ្ទះព្រឹត្តិការណ៍ដ៍ធំនេះក្រោមការសហការរវាងសហព័ន្ធកីឡាវាយកូនបាល់កម្ពុជាជាមួយសហព័ន្ធវាយកូនបាល់អន្តរជាតិ«ITF»៕

អត្ថបទដែលជាប់ទាក់ទង