ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រទេសថៃសម្រេច «បន្តវិធានការរឹតត្បិតប្រឆាំងកូវីដ-១៩ មួយខែទៀត» ខណៈអ្នកទេសចរមកពីប្រទេសរងហានិភ័យទាប នឹងទទួលការបន្ធូរបន្ថយពិសេស

81

យោងតាមមន្ត្រីរដ្ឋាភិបាលថៃបានឲ្យដឹងថា នាយកដ្ឋានគ្រប់គ្រងស្ថានការណ៍ COVID-19 ហៅកាត់ថា CCSA ក្រោមការដឹកនាំដោយនាយករដ្ឋមន្ត្រីលោកប្រាយុទ្ធ ចាន់អូចា នៅថ្ងៃចន្ទនេះបានសម្រេច អូសបន្លាយពេលដាក់ប្រទេសក្នុងគ្រាអាសន្ន សម្រាប់រយៈពេលមួយខែទៀតនៅទូទាំងប្រទេស ដើម្បីបន្តប្រយុទ្ធប្រឆាំងនឹងជំងឺ COVID-19 គឺរហូតដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២០។

ទន្ទឹមគ្នានេះឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងសុខាភិបាលថៃលោក អនុធីន ឆានវីរៈគុល (Anutin Charnvirakul) បានគូសបញ្ជាក់ថា ភ្ញៀវទេសចរបរទេសនាពេលអនាគតមកពីប្រទេសមួយចំនួន ដែលបានរាយការណ៍ពីភាពជោគជ័យប្រឆាំងនឹងជំងឺរាតត្បាត នៅតែតម្រូវឲ្យធ្វើចត្តាឡីស័កដដែលនៅពេលមកដល់ប្រទេសថៃ ប៉ុន្តែប្រហែលជាមានរយៈពេលយូរដល់ទៅ ១៤ថ្ងៃទៀតនោះទេ។ ទោះយ៉ាងណាលោក Anutin មិនបានបញ្ជាក់ច្បាស់ថា តើរយៈពេលប៉ុន្មានថ្ងៃដែលភ្ញៀវទេសចរមកពីប្រទេស ដែលមានហានិភ័យទាបចំពោះ COVID-19 ត្រូវធ្វើចត្តាឡីស័កនោះឡើយ។

គួរជម្រាបថា ភ្ញៀវទេសចរមកពីបណ្តាប្រទេស ដែលមានហានិភ័យទាបនៃការឆ្លងរាតត្បាត COVID-19 អាចទទួលបានទិដ្ឋាការទេសចរណ៍ពិសេស សម្រាប់រយៈពេល ០៣ខែ ហើយអាចពន្យារបានពីរដងសម្រាប់ការស្នាក់នៅរយៈពេលយូរ ដែលមានរយៈពេលអតិបរមា ០៩ខែជាប់ៗគ្នា៕

អត្ថបទដែលជាប់ទាក់ទង