ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្លាំង​នគរបាល​ ដកហូត​ម៉ូតូ​ បាន​ជាង​១១​គ្រឿង ពី​ទីតាំង​កុងស៊ីបញ្ចាំ​មួយកន្លែង នៅ​ខណ្ឌទួលគោក ទទួល​ទិញ​ម៉ូតូ​ចោរកម្ម 

66

 

​ភ្នំពេញ​៖ កម្លាំង​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​រាជធានី​ភ្នំពេញ​សហការ​ជាមួយ ប៉ូលិស​ខណ្ឌទួលគោក បានធ្វើ​សកម្មភាព ដកហូត​ម៉ូតូ​ចំនួន​១១​គ្រឿង​នៅ​កុងស៊ីបញ្ចាំ​មួយកន្លែង ខណៈដែល​កុងស៊ីបញ្ចាំ​នេះ​បានទទួល​ទិញ​ម៉ូតូ​ផល​ចោរកម្ម​ពី​ជនសង្ស័យ ។​

​ការចុះ​ឆែកឆេរ​និង​ដកហូត​ម៉ូតូ​ជាច្រើន​គ្រឿង​ខាងលើនេះ បានធ្វើ​ឡើង​នៅ​ថ្ងៃទី​៣០​ខែកញ្ញា​ឆ្នាំ ២០២០​នេះ វេលា​ម៉ោង​១០ និង ៣០​នាទី​នៅ​ចំណុច​ផ្ទះ​លេខ​៤C ផ្លូវ ១៨៦ សង្កាត់​ទឹកល្អក់​ទី​៣ ខណ្ឌទួលគោក​។​

​លោក ប៊ុត សត្យា ប្រធាន​កា​រិ​យា​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​បានបញ្ជាក់​ឲ្យ​ដឹងថា កាលពី​ថ្ងៃទី​២៨ កញ្ញា ប៉ុន្មាន​ថ្ងៃ​កន្លងមកនេះ ជនសង្ស័យ​ពីរ​នាក់​ត្រូវបាន​សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន ពាក់ព័ន្ធ​នឹង​អំពើចោរកម្ម​លួច​ម៉ូតូ​ចំនួន​ពីរ​គ្រឿង​នៅ​ខណ្ឌដូនពេញ ហើយ​ក្រោយពី​ជនសង្ស័យ​សារភាព​បញ្ជាក់​ពី​ទីតាំង​ដែល​ពួកគេ​យក​ម៉ូតូ​មក​បញ្ចាំ​នោះ ទើប​កម្លាំង​សមត្ថកិច្ច​បន្ត​ចុះមក​ធ្វើការ​ឆែកឆេរ​នៅ​ទីតាំង​ខាងលើ ព្រមទាំង​ដកហូត​ម៉ូតូ​បាន​ចំនួន​១១​គ្រឿង​
​ដើម្បី​បញ្ជូនទៅ​រក្សាទុក​នៅ​កាន់​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​រាជធានី​ភ្នំពេញ ចាត់ការ​តាមផ្លូវ​ច្បាប់​៕​

អត្ថបទដែលជាប់ទាក់ទង