ប្រធានផ្សារបឹងកេងកងចុះចលនា ដល់បងប្អូនអាជីវករ តាមតូបលក់ដូរអីវ៉ាន់និមួយៗទិញបំពង់ពន្លត់អគ្គីភ័យទុកការពារបង្កាទប់ស្កាត់អគ្គីភ័យនារដូវរំហើយ
ភ្នំពេញ៖កាលពីព្រឹកថ្ងៃទី០៥ខែវិច្ឆិកាឆ្នាំ២០២០នេះនៅទីស្នាក់ការផ្សារបឹងកេងកងលោកឯក និមល ប្រធានផ្សារបឹងកេងកង ខណ្ឌបឹងកេងកង រាជធានីភ្នំពេញបានបើកកិច្ចប្រជុំ គណៈកម្មការផ្សារ គឺដើម្បីពង្រឹងការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈនិងការងារអនាម័យ បរិស្ថានផងដែរជាពិសេស ដោយបង្ការទប់ស្កាត់ប្រយុទ្ធប្រឆាំងជំងឺឆ្លងCovid-19 និងការងារបង្ការទប់ស្កាត់គ្រោះអគ្គីភ័យពោលគឺស្របនៅពេលនេះគឺឈានចូលដល់រដូវរំហើយនិងរដូវប្រាំងដូចនេះយើងទាំងអស់គ្នាគួរគម្បីមានការប្រុងប្រយ័ត្នទាំងអស់គ្នាគឺការពារប្រសើរជាងព្យាបាល។
ជាមួយគ្នានេះដែរលោកឯក និមល ប្រធានគណៈកម្មការផ្សារបឹងកេងកង បានមានមតិដោយសង្កត់ធ្ងន់ថាការបើកកិច្ចប្រជុំ នាថ្ងៃនេះគឺពិនិត្យ និង តាមដានការងារ នាពេលកន្លងមក និង ដាក់ទិសដៅអនុវត្តការងារបន្ត ដោយផ្តោតសំខាន់ទៅលើ ការបង្ការទប់ស្កាត់គ្រោះអគ្គីភ័យ ពោលគឺស្របពេលនេះគឺឈានចូលដល់រដូវប្រាំងនេះ និងរដូវរំហើយផងដែរ។ ក្នុងឱកាសនេះដែរលោក ឯក និមលប្រធានផ្សារបឹងកេងកងក៏ បានចុះចលនាបងប្អូនអាជីវករនៅតាមបណ្ដាតូបឬស្ដង់លក់ដូអីវ៉ាន់ឬទំទិញ និមួយៗនៅផ្សារបឹងកេងកងដោយស្នើរដល់ពួកគាត់ទិញបំពង់ពន្លត់អគ្គីភ័យ ដាក់នៅតាមបណ្ដាតូបលក់ដូរអីវ៉ាន់និមួយៗអោយបានគ្រប់ៗគ្នា ព្រោះថា របស់របរនិងទ្រព្យសម្បត្តិ រួមទាំងបំណុលទាំងអស់របស់បងប្អូន គឺទុកដាក់នៅទីនេះ។ដូចនេះ យើងគួរគម្បីត្រូវតែចូលរួមការពារទាំងអស់គ្នា៕