ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សរុបពីរថ្ងៃ អ្នកប៉ះពាល់ជាមួយ រដ្ឋមន្ត្រីការបរទេសហុងគ្រី សរុប មានចំនួន​ ៨៤០នាក់​ បានធ្វេីតេស្ត អវិជ្ជមានវីរុសកូវីដ-១៩​

265

ភ្នំពេញ៖ នៅថ្ងៃទី៥ ខែវិច្ឆិកា​ ឆ្នាំ២០២០​ មិនមានករណីវិជ្ជមានវីរុសកូវីដ-១៩​ និងមិនមានអ្នកជាសះស្បេីយ​។ រីឯការពិនិត្យវត្ថុសំណាកអ្នកប៉ះពាល់ជាមួយឯកឧត្តមរដ្ឋមន្ត្រីការបរទេស​ និងពាណិជ្ជកម្មនៃប្រទេសហុងគ្រី​ នៅថ្ងៃទី៥​ ខែវិច្ឆិកា​ ឆ្នាំ២០២០​ មានចំនួន​ ២១២នាក់​ ដែលទទួលបានលទ្ធផល​ អវិជ្ជមានវីរុសកូវីដ-១៩​ ទាំងអស់​។ បេីសរុបទាំងពីរថ្ងៃ​ (ថ្ងៃទី៤ និងទី៥ ខែវិច្ឆិកា​ ឆ្នាំ២០២០)​ អ្នកប៉ះពាល់សរុប មានចំនួន​ ៨៤០នាក់​ ដែលបានធ្វេីតេស្ត​ អវិជ្ជមានវីរុសកូវីដ-១៩​ ។

អ្នកប៉ះពាល់ជាមួយនឹងឯកឧត្តមរដ្ឋមន្ត្រីការបរទេស និងពាណិជ្ជកម្មនៃប្រទេសហុងគ្រី៖ ការធ្វើតេស្តអ្នកប៉ះពាល់ជាមួយឯកឧត្តមរដ្ឋមន្ត្រីការបរទេស និងពាណិជ្ជកម្មនៃប្រទេសហុងគ្រី នៅថ្ងៃ ទី៥ ខែវិច្ឆិកា ឆ្នាំ២០២០ មានចំនួន ២១២នាក់ ក្នុងចំនួននេះ មានជនជាតិហុងគ្រី ១នាក់) ដែលទទួលបាន លទ្ធផលពីវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា គឺ អវិជ្ជមានវីរុសកូវីដ -១៩ ទាំងអស់គ្នា។ ដូច្នេះ ចំនួនសរុបអ្នកប៉ះពាល់ទាំង អស់មាន ៨៨០នាក់ សម្រាប់ថ្ងៃទី៤ និងថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២០ ដែលមានលទ្ធផល អវិជ្ជមានវីរុសកូវីដ ១៩ ទាំងអស់។ ទោះជាយ៉ាងនេះក្តី ក្រសួងសុខាភិបាល សូមធ្វើការណែនាំជូនដល់អ្នកដែលប៉ះពាល់ទាំង អស់ដែលមានលទ្ធផលតេស្តលើកទី១ អវិជ្ជមានវីរុសកូវីដ-១៩ ត្រូវបន្តធ្វើចត្តាឡីស័កនៅតាមគេហដ្ឋានឲ្យ បានត្រឹមត្រូវទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល ហើយសូមវិលត្រឡប់មកធ្វើតេស្តឡើងវិញចំនួន ៣ដងទៀត នៅវិមានមិត្តភាពនៃទីស្តីការគណរដ្ឋមន្ត្រី ដែលមានរៀបចំទីតាំងយកវត្ថុសំណាកសម្រាប់ធ្វើតេស្ត រកវីរុសកូវីដ-១៩ ចាប់ពីម៉ោង ៧ព្រឹក ទៅតាមកាលបរិច្ឆេទដូចខាងក្រោមនេះ។

លើកទី២ នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២០

លើកទី៣ នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០ និង

លើកទី៤ នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០។

ក្រសួងសុខាភិបាល ក៏សូមក្រើនរំលឹក និងធ្វើការអំពាវនាវសារជាថ្មីម្តងទៀត សូមបងប្អូនប្រជា ពលរដ្ឋទាំងអស់ បន្តអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការការពារខ្លួន ត្រូវពាក់ម៉ាស់ (ក្នុងករណីចាំបាច់) ជា ពិសេសនៅពេលចល័តធ្វើដំណើរ និងពេលជួបមនុស្សម្នាច្រើន ប្រើកន្សែង ឬក្រម៉ាខ្ទប់មាត់ពេលក្អកក ណ្តាស់ សម្អាតដៃជាប់ជាប្រចាំ រក្សាសុវត្ថិភាពសង្គម និងរក្សាគម្លាតសុវត្ថិភាពបុគ្គលពីមួយម៉ែត្រកន្លះ ឡើង ដើម្បីចៀសវាងការចម្លងវីរុសកូវីដ-១៩ ដែលអាចកើតមានឡើងគ្រប់ពេលវេលា គ្រប់កាលៈទេសៈ និងគ្រប់ទីកន្លែង។

ក្រសួងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុត ជូនដល់ថ្នាក់ដឹកនាំ មន្ត្រី-បុគ្គលិកសុខា ភិបាល និងក្រុមគ្រូពេទ្យទាំងអស់នៅទូទាំងប្រទេស ស្ថាប័ន និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ ទាំងថ្នាក់ ជាតិនិងថ្នាក់ក្រោមជាតិ អង្គការសុខភាពពិភពលោក មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺឆ្លងសហរដ្ឋ អាមេរិក វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា វិទ្យាស្ថានជាតិសុខភាពសាធារណៈ និងមន្ទីរពិសោធន៍នៃមន្ទីរពេទ្យខេត្ត សៀមរាប ដែលបានខិតខំបំពេញភារកិច្ចបានល្អប្រសើរបំផុត ក្នុងការជួយពិនិត្យសុខភាព និងស្រាវជ្រាវ រកករណ៏កូវីដ-១៩ ព្រមទាំងអ្នកប៉ះពាល់ទាំងអស់កន្លងមក រួមទាំងការដាក់វិធានការនានា ដើម្បីទប់ស្កាត់ ការចម្លងវីរុសកូវីដ-១៥ នៅក្នុងប្រទេសកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង