ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អាជ្ញាធររាជធានីភ្នំពេញ បន្តចែកម៉ាសជូនបងប្អូនកម្មករសំណង់នៅក្នុងបុរីជាង៧០០នាក់ ដើម្បីការពារការឆ្លងជម្ងឺកូវីដ-១៩

81

ភ្នំពេញ៖ អាជ្ញាធររាជធានីភ្នំពេញ ដឹកនាំដោយលោកឃួង ស្រេង ជាអភិបាលនៅល្ងាចថ្ងៃទី១៣ខែវិច្ឆិកា ឆ្នាំ២០២០នេះបានបន្តយកម៉ាស់ទៅចែកជូនបងប្អូនកម្មករសំណង់នៅក្នុងបុរីជាង៧០០នាក់ ដើម្បីការពារការឆ្លងជម្ងឺកូវីដ១៩

   កម្មករសំណង់ជាង៧០០នាក់នេះជាកម្មករដែលបាននឹងកំពុងបំពេញការងារនៅក្នុងបុរីមួយកន្លែង ស្ថិតនៅក្នុងសង្កាត់ច្រាំងចំរេះទី១ ខណ្ឌឬស្សីកែវរាជធានីភ្នំពេញ  ដោយក្នុងកម្មករម្នាក់ទទួល

បានម៉ាសរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាចំនួន២បន្ទះ ដែលជាប្រភេទម៉ាសដែលអាចបោកទឹកបាននិងប្រើប្រាស់បានយូរ។

លោកឃួង ស្រេងបានមានប្រសាសន៍លើកឡើងថាអនុវត្តទៅតាមការណែនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា គឺបានអោយអាជ្ញាធរបន្កចែកម៉ាសជូនបងប្អូនប្រជាពលរដ្ឋដែលក្រីក្រមិនមានលទ្ធភាពក្នុងការទិញម៉ាក់យកមកប្រើប្រាស់ក្នុងការការពារជំងឺកូវីដ១៩

   លោកបញ្ជាក់ដែរថា កម្មករដែលត្រូវប្រគល់ជូននៅពេលនេះ ជាកម្មករបក្រៅប្រព័ន្ធដែលយើងត្រូវតែយកចិត្តទុកដាក់ខ្ពស់និងត្រូវតែចែកម៉ាសជូនពួកគាត់

   លោកបន្តថា សម្ដេចតេជោតែងតែគិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋមិនថាប្រជាពលរដ្ឋក្រីក្រឬមានទ្រព្យនោះទេ សំខាន់ ធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋមានសុខភាពល្អ ពិសេស ក្នុងតំណាក់កាលនេះ ជៀសអោយផុតជម្ងឺកូវីដ១៩

  គួរបញ្ជាក់ថា តាមរយៈរដ្ឋមន្ត្រីក្រសួងសុខាភិបាល សម្ដេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាកាលពីប៉ុន្មានថ្ងៃមុននេះបានប្រគល់ម៉ាស់ក្រណាត់ចំនួន២លានបន្ទះ ជូនមកសាលារាជធានីភ្នំពេញ ដើម្បីយកទៅប្រគល់ជូនដល់ប្រជាពលរដ្ឋក្រីក្រដែលមិនមានលទ្ធភាពក្នុងការទិញម៉ាក់យកមកប្រើប្រាស់ ខណៈដែលជំងឺកូវីដ១៩បាននិងកំពុងកើតមាននៅក្នុងរាជធានីភ្នំពេញ

 

អត្ថបទដែលជាប់ទាក់ទង