សុំលុយម្ដាយទិញគ្រឿងញៀនមិនបាន គំរាមសម្លាប់ម្ដាយនិងដុតផ្ទះចោល ត្រូវប៉ូលិសក្របួចជាប់
កណ្ដាល៖ លោកព្រុំ សំណាង អធិការប៉ូលិសស្រុកកៀនស្វាយបានអោយដឹងថា ករណីធ្វើអោយខូចខាតដោយចេតនានិងគំរាមសម្លាប់ម្ដាយចោលដោយខឹងសុំលុយម្ដាយទិញគ្រឿងញៀនមិនបាន នៅយប់ថ្ងៃទី១៤ខែវិច្ឆិកាឆ្នាំ២០២០នេះ នៅចំណុចភូមិស្តៅកន្លែង៣ ឃុំដីឥដ្ឋស្រុកកៀនស្វាយខេត្តកណ្តាល
។
លោកអធិការអោយដឹងថា ជនរងគ្រោះឈ្មោះប៉ា អូន ភេទស្រីអាយុ៥០ ឆ្នាំជនជាតិខ្មែរ
មានទីលំនៅភូមិស្ដៅកន្លែង៣ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្ដាល មុខរបរកសិករ(ត្រូវជាម្តាយបង្កើត)
រីឯជនសង្ស័យឈ្មោះភា រស្មី ភេទប្រុសអាយុ២៦ ឆ្នាំ ជនជាតិខ្មែរមានទីលំនៅភូមិ ឃុំកើតហេតុ មុខរបរមិនពិតប្រាកដ ត្រូវជាកូនបង្កើត (ឃាត់ខ្លួន)
ចំពោះសម្ភារខូចខាតរួមមាន ៖
១-ឆ្នាំងដាំបាយខ្សែភ្លើងចំនួន១
២-កង្ហាលចំនួន១
៣-ព្រះភូមរានទេវតាចំនួន០១
៤- បង្កាន់ដៃកាន់ជណ្តើរផ្ទះធ្វើអំពីថ្មខូចខាតផ្នែកខាងក្រោម
៥- ស៊ុមរូបថតចំនួន០៣ និងមែកឈើហូបផ្លែមួយចំនួន។
ចំពោះវត្ថុតាងចាប់យករួមមាន៖
១-ញញួរផ្លែដែកដងឈើប្រវែង០,២២ម៉ែត្រចំនួន០១
២-កាំបិតកញ្ចែតប្រវែង០,៤៨ម៉ែត្រ ចំនួន០១
៣-ដែកស្រួចចំនួន០២ដើម មួយដើមប្រវែង០,៤៣ម៉ែត្រ
និងដែកកេះហ្គាសចំនួន០១ពណ៍ស្វាយ។
លោកអធិការបន្តទៀតថា នៅយប់ថ្ងៃ ខែ ឆ្នាំកើតហេតុខាងលើជនសង្ស័យបានសំលុយពីម្តាយឈ្មោះប៉ា អូន ជាជនរងគ្រោះចំនួន២.០០០០៛(ពីម៉ឺនរៀល) តែម្តាយជាជនរងគ្រោះមិនមានលុយអោយ ស្រាប់តែជនសង្ស័យខឹងក៏បានទាត់ឆ្នាំងដាំបាយខ្សែភ្លើង និងកង្ហាលបណ្តាលអោយខូចខាត រួចយកញញួរវាយកាំជណ្តើផ្ទះ និងវាយព្រះភូមរានទេវតាបណ្តាលអោយបែកខូចខាតទាំងអស់ បន្ទាប់មកយកកាំបិតកាប់ស៊ុមរូបថត និងដើមឈើនៅខាងមុខផ្ទះរួចយកដែកចង់ស្រួចគំរាមរកចាក់ម្តាយជាជនរងគ្រោះថែមទាំងយកដែកកេះគំរាមរកដុតផ្ទះចោលថែមទៀត។
ក្រោយពីទទួលបានពាក្យបណ្តឹងពីជនរងគ្រោះជាម្តាយកំលាំងប៉ុស្តិ៍នគរបាលរដ្ឋបាលដីឥដ្ឋបានចុះដល់ចំណុចកើតហេតុពិនិត្យជាក់ស្តែងរួចនាំយកជនសង្ស័យមកប៉ុស្តិ៍ដើម្បីសួរនាំ ក្រោយពីសួរនាំរួចនៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថា ៖ខ្លួនពិតជាបានធ្វើសកម្មភាពវាយ និងកាប់បំផ្លិចបំផ្លាញ់ទ្រព្យសម្បត្តិរួមនឹងគំរាម រកចាក់ម្តាយ និងរកដុតផ្ទះពិតប្រាកដមែនដោយសារសុំលុយម្តាយយកទិញថ្នាំញៀនមិនបាន ។
.ក្រោយពីសួរនាំជនសង្ស័យរួច កំលាំងប៉ុស្តិ៍នគរបាលរដ្ឋបាលដីឥដ្ឋបានបញ្ជូនជនសង្ស័យ រួមទាំងវត្ថុតាងមកកាន់អធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ដើម្បីបន្តនីតិវិធី៕