ក្រសួងសុខាភិបាលអនុញ្ញាត ឲ្យបើកឡើងវិញ រោងភាពយន្តនិងសារមន្ទីរនានានៅទូទាំងប្រទេស
ក្រសួងសុខាភិបាលអនុញ្ញាតឲ្យបើកឡើងវិញរោងភាពយន្តនិងសារមន្ទីរនានានៅទូទាំងប្រទេស
,,,,,,,,,,,,,,
ភ្នំពេញ៖ក្រសួងសុខាភិបានអនុញ្ញាតឲ្យបើកដំណើរឡើងវិញនូវរោងភាពយន្តនិងសាតមន្ទីនានានៅទូទាំងប្រទេស។
យោងតាមលិខិតរបស់ក្រសួងសុខាភិបាលផ្ញើទៅកាន់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈចេញផ្សាយនៅយប់ថ្ងៃទី១៨វិច្ឆិកាឆ្នាំ២០២០បានអនុញ្ញាតឲ្យបើកដំណើរការឡើងវិញនូវរោងភាពយន្ត និងសារមន្ទីរនានា នៅទូទាំងប្រទេស។
ក្រសួងបន្តថាការអនុញ្ញាតនេះបន្ទាប់ពីអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
ប្រភពបន្ថែមថា៖”
សេចក្តីដូចមានចែងក្នុងកម្មវត្ថុ និងយោងខាងលើ ក្រសួងសុខាភិបាល សូមជម្រាបជូន លោកជំទាវ រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងឯកឧត្តម លោកជំទាវ អភិបាលនៃគណៈអភិបាលរាជធានី -ខេត្ត មេត្តាជ្រាបថា ដោយបានគោលការណ៍ណែនាំដ៏ខ្ពង់ខ្ពស់ពី សម្តេចតេជោនាយករដ្ឋមន្ត្រី បានអនុញ្ញាតឲ្យបើក ដំណើរការឡើងវិញនូវរោងភាពយន្ត និងសារមន្ទីរនានា នៅទូទាំងប្រទេស ដោយអនុវត្តចាប់ពីថ្ងៃចុះហត្ថលេខា នេះតទៅ និងត្រូវគោរពតាមគោលការណ៍ប្រតិបត្តិស្តង់ដារ ការពារការចម្លងមេរោគកូវីដ-១៩ ដែលក្រសួងសុខាភិបាល បានណែនាំឲ្យអនុវត្តកន្លងមក មុនព្រឹត្តិការណ៍ ០៣ វិច្ឆិកា”។
ក្រសួងក៏បាន លោកជំទាវរដ្ឋមន្ត្រី និងឯកឧត្តម លោកជំទាវ អភិបាលនៃគណៈអភិបាល -ខេត្ត មេត្តាចាត់ចែងអនុវត្តទៅតាមសមត្ថកិច្ចរបស់ខ្លួន ឲ្យមានប្រសិទ្ធភាពខ្ពស់៕
សំរិត