ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អ៊ីស្រាអែលវាយប្រហារតាមផ្លូវអាកាស លើតំបន់ហ្គាហ្សា

137

យោធាអ៉ីស្រាអែល នៅថ្ងៃអាទិត្យនេះ បានអះអាងថាខ្លួនបានដឹកនាំការវាយប្រហារតាមផ្លូវអាកាស លើតំបន់ហ្គាហ្សា បន្ទាប់ពីក្រុមប្រដាប់អាវុធប៉ាឡេស្ទីន បាញ់គ្រាប់ រ៉ុក្កែត ចូលក្នុងទឹកដីអ៉ីស្រាអែល។

នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី២២ ខែវិច្ឆិកា ឆ្នាំ២០២០។

បើតាមយោធាអ៉ីស្រាអែល កាលពីយប់ថ្ងៃសៅរ៍ម្សិលមិញ គ្រាប់រ៉ុក្កែតមួយគ្រាប់ ត្រូវបានគេបាញ់ចេញពីតំបន់ហ្គាហ្សា ដោយបង្កការខូចខាតដល់រោងចក្រមួយកន្លែង ស្ថិតនៅភាគខាងត្បូង នៃទីក្រុង Ashkelon របស់អ៉ីស្រាអែល។

យោធាអ៉ីស្រាអែល បន្ថែមទៀតថាយន្ដហោះចម្បាំងរបស់ខ្លួនបានបើកការវាយប្រហារលើទីតាំងយោធាជាច្រើន កន្លែងដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រុមហាម៉ាស់ ក្នុងតំបន់ហ្គាហ្សា។

អត្ថបទដែលជាប់ទាក់ទង