ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋបាលរាជធានីភ្នំពេញ ដាក់បង្គោលភ្លើងបំភ្លឺសាធារណៈរាប់សិបបង្គោលនៅតាមបណ្តោយផ្លូវ ធំនិងសំខាន់ៗចំនួន២ខ្សែនៅជាយរាជធានី

99

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ ក្រោមការដឹកនាំរបស់លោកឃួង ស្រេង ជាអភិបាលបាននឹងកំពុងធ្វើសកម្មភាពយ៉ាងសកម្មក្នុងការអភិវឌ្ឍរាជធានី មានទាំងកសាងផ្លូវ លូ ប្រឡាយ សួនច្បារសាធារណៈនិងហេដ្ឋារចនាសម័្ពនផ្សេងទៀត។
ជាក់ស្តែងសម្រាប់ពេលនេះ រដ្ឋបាលរាជធានីភ្នំពេញ បានដាំបង្គោលភ្លើងបំភ្លឺសាធារណៈថ្មីរាប់សិបបង្គោល ជាមួយនិងការដាក់អោយបំភ្លឺពីពេលនេះតទៅនៅលើផ្លូវក្រវ៉ាត់ក្រុងទី២ ឬផ្លូវទ្រុងមាន់ ចាប់ពីស្តុបណ័រប្រ៊ីត ដល់ប្រឡាយបារាំង ក្នុងខណ្ឌសែនសុខ និង ដាក់បង្គោលភ្លើងបំភ្លឺថ្មីចំនួន ៤៣បង្គោលទៀតនៅផ្លូវ ព្រៃស ចាប់ពីស្ពានព្រែកហា ដល់ផ្លូវវត្តឫស្សីសាញ់ ខណ្ឌដង្កោផងដែរ។
គួរបញ្ជាក់ផងដែរ នៅលើបណ្តោយផ្លូវខ្សែក្រវ៉ាត់ក្រុងទី២ (ផ្លូវទ្រុងមាន់)នេះ កន្លងមកនេះរដ្ឋបាលរាជធានីភ្នំពេញបានដាក់បង្គោលភ្លើងនេះ ចាប់ពីផ្លូវប្រឡាយបារាំង ដល់ផ្លូវ វេង ស្រេង ក្នុងខណ្ឌមានជ័យ ។តែនៅពេលនេះក៏បានបន្តពីប្រឡាយបារាំងមកដល់ស្តុបណ័រប្រ៊ីតបន្ថែមទៀត។
មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញបានអោយដឹងថា ការដាំបង្គោលភ្លើងបំភ្លឺសាធារណៈថ្មីរាប់សិបបង្គោល ជាមួយនិងការដាក់អោយបំភ្លឺជាសាធារណៈនេះ ធ្វើឡើងមិនត្រឹមតែ ដើម្បីលើកសោភណ្ឌភាពរាជធានីភ្នំពេញប៉ុណ្ណោះទេ តែវាក៏បានធ្វើអោយកាត់បន្ថយចោរកម្មផងនិងតាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផងដែរ៕

 

អត្ថបទដែលជាប់ទាក់ទង