ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គណៈបញ្ជាការឯកភាពខណ្ឌចំការមន បើកកិច្ចប្រជុំពង្រឹងការងារសន្តិសុខ

36

ភ្នំពេញ៖កាលពីរសៀលថ្ងៃទី២៤ខែវិច្ឆិកាឆ្នាំ២០២០នេះនៅសាលាខណ្ឌចំការមន នាតំបន់កោះពេជ្រ ដោយគណៈបញ្ជាការឯកភាពខណ្ឌចំការមន បានបើកកិច្ចប្រជុំស្ដីពីការពង្រឹងលើការងារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ ជូនដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋានខណ្ឌចំការមនដែលមាន៥សង្កាត់។

កិច្ចប្រជុំនាពេលល្ងាចនោះ គណៈបញ្ជាការឯកភាពខណ្ឌចំការមន ស្ដីពីការពង្រឹងការងារសន្តិសុខ សណ្ដាប់ធ្នាប់ ជូនដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានខណ្ឌចំការមនអោយបានល្អប្រសើរ។

កិច្ចប្រជុំគណៈបញ្ជាការឯកភាពខណ្ឌនាពេលល្ងាចនេះដោយប្រព្រឹត្តឡើង ក្រោមអធិបតីភាព លោក ថេង សុថុល អភិបាល នៃគណៈអភិបាលខណ្ឌចំការមន ដោយមានការចូលរួមពីលោក-លោកស្រីអភិបាលរងខណ្ឌ, លោកនាយក-នាយករងរដ្ឋបាលខណ្ឌ, អធិការរងនគរបាលខណ្ឌចំការមន, លោកមេបញ្ជាការកងរាជអាវុធហត្ថខណ្ឌ, លោក-លោកស្រីប្រធាន-អនុប្រធានការិយាល័យ-អង្គភាពទាំង១១, លោកចៅសង្កាត់ទាំង០៥, នាយប៉ុស្តិ៍នគរបាលសង្កាត់ទាំង០៥ តំណាងក្រុមហ៊ុន ស៊ិន ទ្រី និងមន្ត្រីពាក់ព័ន្ធជាច្រើនរូប ចូលរួមស្ដាប់ផងដែរ៕

អត្ថបទដែលជាប់ទាក់ទង