ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នាំអំណោយស្នងការនគរបាលរាជធានី ២លានរៀល និងភេសជ្ជៈមួយចំនួនលោកអនុសេនីយ៍ឯក ឈូក ចិន្តា សម្រាប់ជួយសម្រួលដល់ការសម្រាកព្យាបាល

53

 

ភ្នំពេញ៖កាលពីរសៀលថ្ងៃអង្គារ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវ តំណាងដ៏ខ្ពង់ខ្ពស់ លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានចាត់តំណាង លោកវរសេនីយ៍ទោ ស៊ិន សំអាត អធិការរងខណ្ឌ និងលោកវរសេនីយ៍ទោ គង់ រតនៈភ័ណ្ឌ អធិការរងខណ្ឌ ដឹកនាំកម្លាំង ចុះសួរសុខទុក្ខ លោកអនុសេនីយ៍ឯក ឈូក ចិន្តា នាយរងផ្នែកសន្តិសុខ នៃអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដែលបានគ្រោះថ្នាក់ចរាចរណ៍ក្នុងពេលបំពេញភារកិច្ច ចុះអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក។
ដោយបាននាំមកជូននូវថវិកាឧបត្ថមដ៏ថ្លៃថ្លៃរបស់ លោក ស្នងការនគរបាលរាជធានីភ្នំពេញចំនួន ២លានរៀល និងភេសជ្ជៈមួយចំនួន សម្រាប់ជួយសម្រួលដល់ការសម្រាកព្យាបាល៕

អត្ថបទដែលជាប់ទាក់ទង