ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បងប្អូនអាជីវករ អ្នករត់ម៉ូតូកង់បី ប្រជាពលរដ្ឋ មហាជនទូទៅនៅរាជធានីភ្នំពេញចេញមកគាំទ្រពេញទំហឹងប្រសាសន៏សម្តេចតេជោហ៊ុន សែនពាក់ពន្ធ័នឹងគម្រោងសាងសង់ព្រែកជីកហ្វូណនតេជោ

43

  ភ្នំពេញ៖ក្នុងនោះប្រជាពលរដ្ឋកម្ពុជាទូទាំងប្រទេស និយាយដោយឡែកប្រជាពលរដ្ឋនៅរាជធានីភ្នំពេញមានសមាសភាពចម្រុះមានបងប្អូនអាជីវករតាមផ្សារ បងប្អូនអ្នករត់ម៉ូតូកង់បី ប្រជាជនទូទៅនៅរាជធានីភ្នំពេញបានបញ្ចេញទស្សនៈរបស់ខ្លួនម្នាក់គាំទ្រយ៉ាងផុលផុសទៅលើប្រសាសន៏ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន អតិតៈនាយករដ្ឋមន្ត្រី អាណត្តិទី៦នៃរដ្ឋសភា និងជាប្រធានព្រឹទ្ធសភាពនៃព្រះរាជាណាចក្រកម្ពុជាពាក់ពន្ធ័នឹងគម្រោងសាងសង់ព្រែកជីកហ្វូណនតេជោដែលជាគម្រោងប្រវត្តិសាស្រ្តលើកដំបូងនៅកម្ពុជា។

  ពួកគាត់ជាប្រជាពលរដ្ឋកម្ពុជាបានអះអាងដូចគ្នាដោយសាទរ និងគាំទ្រយ៉ាងពេញទំហឹងចំពោះគំរោងសាងសង់ព្រែកជីកហ្វូណនតេជោស្របតាមអនុសាសន៏ដ៏ខ្ពង់ខ្ពស់របស់សមេ្តចតេជោ កាលពីយប់ថ្ងៃទី២៦មេសា ឆ្នាំ២០២៤។គម្រោងព្រែកជីកហ្វូណនតេជោ ជាគម្រោង ប្រវត្តិសាស្ត្រលើកទី១សំរាប់វិស័យដឹកជញ្ជូនផ្លូវទឹករបស់កម្ពុជាដើម្បីតភ្ជាប់ប្រពន្ធ័ទន្លេមេគង្គ និងផ្លូវសមុទ្រ។តាមការសិក្សាផ្លូវទឹកនេះមានប្រវែងប្រមាណ ១៨០គីឡូម៉ែត្រចាប់ពីព្រែកតាកែវនៃទន្លេមេគង្គ ឆ្លងកាត់តាមព្រែកតាឯកនៃទន្លេបាសាក់ រួចចូលតាមព្រែកតាហ៊ីងនៃទន្លេបាសាក់ស្រុកកោះធំ និងបន្តរហូតដល់សមុទ្រខេត្តកែបដោយឆ្លងកាត់ខេត្តចំនួន៤រួមមានខេត្តកណ្តាល,ខេត្តតាកែវ,ខេត្តកំពត និងខេត្តកែប។

  ដោយសារតែការមើលឃើញពីអត្ថប្រយោជន៏ជាច្រើននៃគម្រោងព្រែកជីក ហ្វូណនតេជោ បានធ្វើអោយប្រជាពលរដ្ឋទូទាំងប្រទេស រួមទាំងមន្ត្រីរាជការគ្រប់ស្រទាប់វណ្ណះបានចេញញាត្តិគាំទ្រយ៉ាងផុលផុសចំពោះគម្រោងព្រែកជីក

ហ្វូណនតេជោ ដ៏មានសារសំខាន់មួយនេះ។ដូចប្រសាសន៏របស់បងប្អូនអាជីវករ បងប្អូនអ្នកប្រកបរបរក្រៅប្រពន្ធ័។

    គួរបញ្ជាក់ថា៖យោងអនុសាសន៏របស់សម្តេចតេជោនាថ្ងៃទី២៦មេសា ព្រែកជីក ហ្វូណនតេជោ មានអត្ថប្រយោជន៏ជាច្រើនចំណុចសំរាប់លើកកំពស់សេដ្ឋកិច្ចកម្ពុជា មានដូចជា៖ផ្តល់ភាពងាយស្រួលលើការដឹកជញ្ជូនទៅកាន់សមុទ្រដោយមិនឆ្លងកាត់ប្រទេសដទៃ។ធ្វើឲ្យិមានការរីកចំរើនទាំងនៅភាគនិរតីនិងទូទាំងប្រទេសកម្ពុជាតែម្តង គឺអាចដឹកជញ្ជូនតាមព្រែកជីកនេះ។ទាក់ទាញវិនិយោគិនកាន់តែច្រើនមកវិនិយោគនៅកម្ពុជាដោយសារភាពងាយស្រួលក្នុងការដឹកជញ្ជូន។មិនចាំបាច់បង់ថ្លៃបន្ថែមពេលដឹកជញ្ជូនចេញទៅសមុទ្រ។ បង្កើតឲ្យិមានប្រពន្ធ័ដឹកជញ្ជូនប្រទាក់ក្រឡាគ្នា រវាងផ្លូវទឹកនិងផ្លូវគោក។ក្លាយជាប្រភពផ្គត់ផ្គង់ទឹកនៅខេត្តក្នុងភាគនិរតីនៃប្រទេស។ជួយរំដោះទឹកជំនន់ក្នុងខេត្តភាគនីរតី និងជួយបង្កើនផលត្រី ហើយប្រជាពលរដ្ឋអាចទាញទឹកសំរាប់ធ្វើវារីវប្បកម្ម(ចិញ្ចឹមត្រី. ចិញ្ចឹមបង្ក ជាដើម)៕

អត្ថបទដែលជាប់ទាក់ទង