ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឃាត់ខ្លួនបានជនសង្ស័យម្នាក់ ដកហូតបានថ្នាំញៀនបានទម្ងន់ជាង៣ គីឡូ ក្រាម នៅចំណុចបន្ទប់ជួល សង្កាត់ចោមចៅ

94

ភ្នំពេញ៖ប៉ូលីសនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ក្រសួងមហាផ្ទៃបាន បង្ក្រាប ករណីជួញដូរគ្រឿងញៀនទ្រង់ទ្រាយធំមួយដោយ ឃាត់ខ្លួនបានជនសង្ស័យម្នាក់ ដកហូតបានថ្នាំញៀនទម្ងន់ជាង៣ គីឡូ ក្រាម នៅចំណុចបន្ទប់ជួល ផ្លូវលំ ភូមិព្រៃព្រីងខាងជើង សង្កាត់ចោមចៅខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

  បើតាមរបាយការណ៍របស់មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានឲ្យដឹងថា នៅថ្ងៃទី២២ ខែ វិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង១៤និង៣៥នាទី កម្លាំងជំនាញ(ក៧)របស់មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដឹកនាំដោយលោកនាយករង វ័រ វុទ្ធនិងមានការសម្របសម្រួលពីលោក ស៊ិត វណ្ណៈ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានបើកស៊ើប អង្កេតស្រាវជ្រាវបង្ក្រាបករណី រក្សាទុក ជួញដូរនូវគ្រឿងញៀនដោយខុសច្បាប់ នៅចំណុចបន្ទប់ជួល ផ្លូវលំ ភូមិព្រៃព្រីងខាងជើង សង្កាត់ ចោមចៅខណ្ឌពោធិ៍សែនជ័យ

ជាលទ្ធផល ឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ អ៊ុល ភារ: អាយុ ២៥ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ និងចាប់យកវត្ថុតាង សារធាតុញៀន ប្រភេទមេតំហ្វេតាមីន(ICE)ទម្ងន់សុទ្ធ៣២៩៨.៥៤ក្រាម

 

អត្ថបទដែលជាប់ទាក់ទង