ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលខណ្ឌចំការមន វាយរបងបើកផ្លូវជូនប្រជាជនប្រើប្រាស់

67

ភ្នំពេញ៖លោកថេង សុថុល អភិបាលខណ្ឌចំការមនបានអោយដឹងនៅព្រឹកថ្ងៃទី២៦ខែវិច្ឆិកាឆ្នាំ២០២០នេះថាដោយកាលពីថ្ងៃម្សិលមិញពោលគឺថ្ងៃទី២៥ខែវិច្ឆិការដ្ឋបាលខណ្ឌចំការមនបានចុះវាយបំបាក់របងដើម្បីបើកផ្លូវលេខ៤៧៦ ដែលស្ថិតនៅក្នុងសង្កាត់ទួលទំពូងទី១ខណ្ឌចំការមន រាជធានីភ្នំពេញដើម្បីបើកផ្លូវអោយបានធំទូលាយជាងមុនងាយស្រួលបងប្អូនប្រជាជនរស់នៅទីនោះបានប្រើប្រាស់ក្នុងធ្វើដំណើរតាមមធ្យោបាយនានាដោយផ្លូវនេះកាលពីមុនផ្លូវតូចចង្អៀតពិបាក់ក្នុងធ្វើដំណើរជាខ្លាំង។

លោក ថេង សុថុល អភិបាលខណ្ឌចំការមនបានអោយដឹងទៀតថាចំពោះការចុះវាយបំបាក់របងបេតុងនោះគឺដើម្បីបើកផ្លូវលេខ៤៧៦ សង្កាត់ទួលទំពូងទី១ ជាប់ព្រំប្រទល់សង្កាត់បឹងត្របែក និងសង្កាត់ផ្សារដើមថ្កូវ ដែលគេបានបិទរួមតូចជាច្រើនឆ្នាំមកហើយនឹងកែលម្អផ្លូវនេះឡើងគឺដើម្បីទុកជាផលប្រយោជន៍សាធារណៈឬផលប្រយោជន៍រួមទៅដល់បងប្អូនប្រជាពលរដ្ឋនៅជុំវិញតំបន់នេះក្នុងការប្រើប្រាស់ផ្លូវថ្នល់ហើយម៉្យាងទៀតចំពោះអ្នកជំទាស់ឬអ្នកបិទផ្លូវអោយរួមតូចនាពេលកន្លងមកហើយដល់ខាងអាជ្ញាធរខណ្ឌបើកផ្លូវអោយបានធំទូលាយនោះក៏មានសិទ្ធិប្រើប្រាស់ដូចគ្នានេះដែរ។

ចំពោះការវាយរបងបេតុងបើកផ្លូវនៅក្នុងមូលដ្ឋានសង្កាត់៣ខាងលើនោះគឺដើម្បីបម្រើផលប្រយោជន៍សាធារណៈដូចនេះចាប់ពីពេលនេះឬថ្ងៃនេះតទៅអ្នកស្រុកដែលរស់នៅទីនោះពួកគាត់មានផ្លូវប្រើប្រាស់ដោយមិនជួបការលំបាកដូចគ្រាមុនៗទៀតឡើយហើយពួកអ្នកស្រុកនៅទីនោះគឺពួកគាត់មានការគាំទ្រដល់អាជ្ញាធរខណ្ឌចំការមនដែលបានប្រើកណ្ដាប់ដៃដែកវាយបំបាក់របងបេតុងចោលរៀបដល់ដីដើម្បីបើកផ្លូវជូនដល់ពួកគាត់បានប្រើប្រាស់តាមមធ្យោបាននានារៀងៗខ្លួនដោយមិនជួបការលំបាក់ដូចពេលមុនៗទៀតឡើយ។

ជាមួយគ្នានេះដែរលោកអភិបាលខណ្ឌចំការមនថេង សុថុលក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់បងប្អូនប្រជាពលរដ្ឋដែលបានចូលរួមសហការណ៍គ្នាយ៉ាងផុលផុសក្នុងការស្ថាបនាបើកផ្លូវអោយបានធំទូលាយ ជាមុនងាយស្រួលក្នុងការប្រើប្រាស់ដោយធ្វើដំណើរនៅទីតាំងខាងលើនេះប្រកបដោយសុវត្ថិភាពផងដែរ។

នេះគឺជាការគិតគូពីសំណាក់ថ្នាក់ដឹកនាំខណ្ឌដែលមានលោកថេង សុថុល ជាអភិបាលខណ្ឌចំការមនក្នុងការដោះស្រាយរាល់ការលំបាករបស់បងប្អូនប្រជាជនដែលរស់នៅក្នុងមូលដ្ឋានពោលគឺរាល់ការលំបាករបស់បងប្អូនគឺជាក្ដីកង្វល់របស់អាជ្ញាធរត្រូវតែចេញមុខដោះស្រាយរកភាពយុត្តិធម៌ជូនពួកគាត់អោយខាងតែបានតួយ៉ាងដូចជាករណីខាងលើនោះជាដើម៕

អត្ថបទដែលជាប់ទាក់ទង