ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋមន្ដ្រីក្រសួងព័ត៏មាន គាំទ្រគម្រោងអចលទ្រព្យសំណង់ Condo LINGNAN GARDEN ដ៏ល្អ ប្រណិត ដែល កំពុងអភិវឌ្ឍន៍នៅក្នុងរាជធានីភ្នំពេញ

61

ភ្នំពេញ៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្ដីក្រសួង ព័ត៌មាន បានបង្ហាញការគាំទ្រចំពោះការសាង សង់ អគារខុនដូ នៃក្រុមហ៊ុនគម្រោងអចលទ្រព្យសំណង់ Condo LINGNAN GARDEN ដ៏ល្អ ប្រណិត ដែល កំពុងអភិវឌ្ឍន៍នៅក្នុងរាជធានីភ្នំពេញ ស្របជាមួយអគារខ្ពស់ៗ ជាច្រើន ទៀត បានសាង់ សង់ហើយរួចរាល់ និងកំពុងដំណើរការសាងសង់។ ការគាំទ្រនេះ ក្នុង ឱកាស អនុញ្ញាតឱ្យលោក ប៉ែន ធារីទ្ធ ប្រធានចាត់ ការទូទៅ នៃ គម្រោងអចលទ្រព្យ សំណង់ Condo LINGNAN GARDEN ជួបសម្ដែងការគួរសម និងជម្រាបពីគម្រោងនៃការសាង សង់ខុនដូប្រណិត នៅ ក្នុងរាជធានីភ្នំពេញ ស្ថិតលើមហាវិថីសម្តេច ហ៊ុន សែន៦០ ម៉េត្រ ដើម្បីស្នើសុំក្នុងការជួយ ផ្សព្វផ្សាយពីគម្រោងបើកលក់ ដំបូងនៅក្នុងប្រទេសកម្ពុជា នៅរសៀលថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០ នៅទីស្ដីការក្រសួងព័ត៌មាន។

លោក ខៀវ កាញារីទ្ធ បានគូសបញ្ជាក់ថា អ្វីដែលអ្នកវិនិយោគិនក្នុងស្រុក និង ក្រៅប្រទេសបានសម្រេចចិត្តបោះទុនមកធ្វើការវិនិយោគរកស៊ី និងសាងសង់អគារ សំណង់ខ្ពស់ៗនៅកម្ពុជា ដោយសារពិនិត្យឃើញថា កម្ពុជាមានសុខសន្តិភាព សេដ្ឋកិច្ច ដំណើរការទៅល្អ ជីវភាពប្រជាជនកាន់តែធូរធារ មានសមត្ថភាព ក្នុងការទិញអគារ ប្រណិតៗ ស្នាក់នៅ ពិសេសសម្រាប់អគារខុនដូខ្ពស់ៗ ទំនើប ស្អាតៗ ដែលកំពុងរីកដុះ ដាលយ៉ាងច្រើនកន្លែង។

លោក ប៉ែន ធារីទ្ធ បានបញ្ជាក់ថា គម្រោងសាងសង់ខុនដូប្រណិតនេះ គឺធ្វើ ឡើងដោយមានកិច្ចសហការជាមួយក្រុមហ៊ុនចិន ក្នុងការកសាងអគារខ្ពស់ៗចំនួន ៨ ដែល មានទីតាំង តាមបណ្តោយផ្លូវ ៦០ ម៉ែត្រ ក្នុងរាជធានីភ្នំពេញ។ លោកបន្ដថា សម្រាប់ គម្រោងនៃ ជំហានដំបូងក្នុងការសាងសង់មានរយៈពេល ២ ឆ្នាំ ដោយបើកការដ្ឋានសាង សង់នៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២០ សម្រាប់ខុនដូ មានកម្ពស់ ៣៣ ជាន់ មានលក្ខណៈ ទំនើប ទាន់សម័យ ហើយតម្លៃលក់ ចាប់ពី ៨ម៉ឺនដុល្លារអាម៉េរិក ឡើងទៅ។ ដូច្នេះ ចាប់ពីពេលនេះទៅ ក្រុមហ៊ុនគម្រោងអចលទ្រព្យសំណង់ Condo LINGNAN GARDEN បានធ្វើកិច្ចសហការជាមួយ ទូរទស្សន៏ TNM អនឡាញ និងបណ្តាសារ ព័ត៌មានដ៏ទៃទៀត ក្នុងការផ្សព្វផ្សាយ ពីដំណើរការបើកលក់ បន្ទប់អគារ ខុនដូ ជំហានដំបូង ហើយមានការ បញ្ចុះតំលៃថែមទៀតផងដែរ។ លោកក៏បានគោរពអញ្ជើញ ឯកឧត្តម ខៀវ កាញារីទ្ធ និង គណៈ ប្រតិភូក្រសួងព័ត៌មានអញ្ជើញទៅទស្សនាផ្ទាល់ដល់ទីតាំងគ្រោង នៃការសាងសង់ អគារខុនដូ ដើម្បីឱ្យបានដឹងច្បាស់នៃវិសាលភាព និងប្រណិតភាព នៃខុនដូ ដែលបំពាក់ នូវគ្រឿងបច្ចេកវិទ្យាវ័យឆ្លាត៕ សំរិត

អត្ថបទដែលជាប់ទាក់ទង