ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្ដេច ហ៊ុន សែន កំពុងធ្វើដំណើរ ទៅកាន់ខេត្តសៀមរាប ដើម្បីបើកការដ្ឋានសាងសង់ផ្លូវ៣៨ នៅថ្ងៃ៣០វិច្ឆិកា

84

 

សៀមរាប៖ សម្ដេចអគ្គមហាសេនាតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កំពុងធ្វើដំណើរទៅកាន់ខេត្តសៀមរាបដើម្បីបើកការដ្ឋានសាងសង់ផ្លូវ៣៨ នៅថ្ងៃ៣០វិច្ឆិកា២០២០ ខានស្អែកនេះ។

តាមរយៈការបង្ហោះព័ត៌មានលើផេកហ្វេសប៊ុកផ្លូវការនាព្រឹកថ្ងៃសៅរ៍នេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានមានប្រសាសន៍ថា “ព្រឹត្តិការណ៍៣វិច្ឆិកា ដែលបង្កឡើងដោយកូវីដ១៩បានពន្យារពេលការបើកការដ្ឋានសាងសង់ផ្លូវ៣៨
ខ្សែនៅក្រុងសៀមរាប។ ពេលនេះខ្ញុំកំពុងធ្វើដំណើរទៅកាន់ខេត្តសៀមរាបដើម្បីបើកការដ្ឋានសាងសង់ នៅថ្ងៃ៣០វិច្ឆិកា២០២០ ខានស្អែកនេះ។
ប្រមាណជាងមួយឆ្នាំទៀតក្រុងសៀមរាប
នឹងមានផ្លូវល្អដែលខ្ញុំផ្តោតសំខាន់លើចំណុច៤គឺ គុណភាព សុវត្ថិភាព ប្រសិទ្ធភាព និងសោភណ័ភាពសម្រាប់ទីក្រុងទេសចរណ៍មួយនេះ។ជូនពរបងប្អូនជនរួមជាតិជួបតែសេចក្តី
សុខ សេចក្តីចម្រើន”។

សូមបញ្ជាក់ថា ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ នៅទីស្ដីការក្រសួង ឯកឧត្ដម សួង ហេង រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំកិច្ចប្រជុំស្ដីពីការត្រៀមរៀបចំពិធីបើកការដ្ឋានស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន៣៨ខ្សែ នៅក្រុង សៀមរាប ខេត្តសៀមរាប ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួង និងមន្ត្រីបច្ចេកទេស ពាក់ព័ន្ធ។

កិច្ចប្រជុំនេះធ្វើឡើងដើម្បីពិនិត្យមើលវឌ្ឍនភាពនៃការងារត្រៀមរៀបចំពិធីបើកការដ្ឋានរបស់អនុគណៈ កម្មការ និងគណៈកម្មការទទួលបន្ទុកនីមួយៗ សំដៅធ្វើយ៉ាងណាឱ្យការរៀបចំពិធីនេះប្រព្រឹត្តទៅដោយរលូន និងទទួលបានការសាទរពីគ្រប់ភាគីចូលរួមទាំងអស់។

ឯកឧត្ដមរដ្ឋលេខាធិការបានស្នើឱ្យថ្នាក់ដឹកនាំទទួលបន្ទុកគណៈកម្មការ និងអនុគណៈកម្មការទាំងអស់ ក៏ដូចជាមន្ត្រីបច្ចេកទេសយកចិត្តទុកដាក់ និងមានការទទួលខុសត្រូវខ្ពស់ក្នុងការបំពេញភារកិច្ចរបស់ខ្លួន ដោយសហការឱ្យបានស្អិតរមួតជាមួយស្ថាប័នពាក់ព័ន្ធដើម្បីឱ្យការរៀបចំពិធីបើកការដ្ឋានទទួលបានលទ្ធ ផលល្អតាមការគ្រោងទុក។

សូមបញ្ជាក់ថា៖ គម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន៣៨ខ្សែ នៅក្រុងសៀមរាប ខេត្តសៀមរាប នឹងសម្ពោធបើកការដ្ឋានសាងសង់នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ ខាងមុខនេះ ក្រោមអធិបតីភាពដ៏ ខ្ពង់ខ្ពស់សម្ដេចអគ្គមហាសេនាតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង