ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

យុទ្ធនាការភ្នំពេញស្អាតនៃគម្រោងស្អាត ក្រោមទិសស្លោកថ្មីប្រចាំឆ្នាំ «ស្អាតជាទម្លាប់ថ្មី»

82

ភ្នំពេញ៖ យុទ្ធនាការភ្នំពេញស្អាតនៃគម្រោងស្អាត ក្រោមទិសស្លោកថ្មីប្រចាំឆ្នាំ «ស្អាតជាទម្លាប់ថ្មី» នឹងចូលរួមលើកទឹកចិត្តដល់ប្រជាពលរដ្ឋកម្ពុជា ឱ្យប្រតិបត្តិនូវគោលការណ៍គ្រឹះស្អាតទាំង ៦ចំណុច ដើម្បីចូលរួមជាមួយកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា និងអង្គការសុខភាពពិភពលោកក្នុងការបង្ការការពារ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ក្នុងសហគមន៍។ 

       មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញឱ្យដឹងថា៖បន្ថែមពីលើនេះ គោលការណ៍ទាំង៦ចំណុចនេះ នឹងចូលរួមលើកកម្ពស់ទម្លាប់នៃការប្រតិបត្តិក្បួនអនាម័យស្អាត បរិស្ថានស្អាត និងការរស់នៅស្អាតជាប្រចាំនៅគ្រប់ទីកន្លែង សម្រាប់មនុស្សសម័យថ្មី តាមរយៈការចូលរួមជំរុញការកែប្រែទម្លាប់ក្នុងការទុកដាក់ និងគ្រប់គ្រងសំរាមផ្ទាល់ខ្លួនឱ្យបានត្រឹមត្រូវផងដែរ។

            មន្ត្រីបន្តថា៖«ភាពស្អាត» ដែលជានិន្នាការសកល និងជាទម្លាប់ថ្មីមួយនេះ គឺជាបេសកកម្មចម្បង នៃយុទ្ធនាការភ្នំពេញស្អាត ចាប់តាំងពីការបង្ហាញខ្លួនជាលើកដំបូងនៅឆ្នាំ២០១៧។

            សូមចូលរួមថែរក្សាឱ្យភ្នំពេញស្អាតជាទម្លាប់ថ្មីសំរាមមិនធ្លាក់ដល់ដីភ្នំពេញកាន់តែប្រពៃ៕

 

អត្ថបទដែលជាប់ទាក់ទង