ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលខណ្ឌចំការមនជួបសំណេះ សំណាលចែកម៉ាសរបស់សម្តេចតេជោជូនដល់កម្លាំងប្រដាប់អាវុធ រដ្ឋបាលសង្កាត់ទាំង០៥ និងមន្ត្រីរាជការទាំងអស់នៃរដ្ឋបាលខណ្ឌចំការមន

106

ភ្នំពេញ៖ រដ្ឋបាលខណ្ឌចំការមន នារសៀលថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២០នេះបានរៀបចំពិធីសំណេះសំណាល  និងចែកអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត តាមរយៈឯកឧត្តមអភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ឃួង ស្រេង ជូនដល់កម្លាំងសណ្ដាប់ធ្នាប់ខណ្ឌចំការមន​ ចំនួន​ ៥០រូប។

  ពិធីនេះប្រព្រឹត្តធ្វើឡើងក្រោមអធិបតីភាព លោក  ថេង  សុថុល  អភិបាល  នៃគណៈអភិបាលខណ្ឌចំការមន  ដោយមានការអញ្ជេីញចូលរួមពីលោក-លោកស្រីអភិបាលរង ខណ្ឌ,  នាយក-នាយករងរដ្ឋបាលខណ្ឌ, ការិយាល័យ-អង្គភាពទាំង១១ និងមន្ត្រីនៃរដ្ឋបាលខណ្ឌចំការមន ហើយអំណោយដែលទទួលបានក្នុងម្នាក់ៗទទួលបានអង្ករ, ទឹកសុទ្ធ, មី, ទឹកត្រី, ទឹកស៊ីអ៉ីវ។

  ជាមួយគ្នានោះដែរលោកអភិបាលខណ្ឌចំការមនថេង សុថុល បានជួបសំណេះសំណាលជាមួយកម្លាំងសណ្ដាប់ធ្នាប់រួចមក លោកអភិបាលខណ្ឌ បានបន្តចែកម៉ាស ជូនដល់អធិការដ្ឋាននគរបាលខណ្ឌ មូលដ្ឋានកងរាជអាវុធហត្ថខណ្ឌ ការិយាល័យ-អង្គភាពទាំង១១ រដ្ឋបាលសង្កាត់ទាំង ០៥ ប៉ុស្ដិ៍នគរបាលសង្កាត់ទាំង ០៥ គណៈកម្មការគ្រប់គ្រងផ្សារទាំង ០២ និងមន្ត្រីរាជការទាំងអស់នៃរដ្ឋបាលខណ្ឌចំការមនផងដែរ៕

 

អត្ថបទដែលជាប់ទាក់ទង