ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលខណ្ឌប្ញស្សីកែវអំពាវ នាវដល់ប្រជាពលរដ្ឋចូលរួមបង្ការការឆ្លងកូវីដ១៩ដើម្បីរួមគ្នាបញ្ចប់ឱ្យបាននូវព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា

73

ភ្នំពេញ៖ដើម្បីរួមគ្នាបញ្ចប់ឱ្យបាននូវព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកាកាលពីល្ងាចថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២០ លោក ជា ពិសី អភិបាលខណ្ឌប្ញស្សីកែវ បានដឹកនាំ មន្ត្រីនៃរដ្ឋបាលខណ្ឌប្ញស្សីកែវ លោក លោកស្រីចៅសង្កាត់ ចៅសង្កាត់រង សង្កាត់គីឡូម៉ែតលេខ៦ និងមេភូមិ  ចុះប្រតិបត្តិការចែកម៉ាសដែលជាអំណោយដ៏ថ្លៃថ្លាបំផុតរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជូនដល់ប្រជាពលរដ្ឋក្រីក្រ រស់នៅក្នុងសហគមន៍ទួលឆេកូ ក្រុមទី៦ ភូមិក្រោលគោ សង្កាត់គីឡូម៉ែតលខ៦ ខណ្ឌប្ញស្សីកែវ ។

ក្នុងឱកាសនោះលោក ជា ពិសី អភិបាលខណ្ឌប្ញស្សីកែវ បានអំពាវនាវដល់ប្រជាពលរដ្ឋក្នុងខណ្ឌប្ញស្សកែវទាំងអស់ចូលរួមជាមួយអាជ្ញាធរខណ្ឌដើម្បីចូលរួម បង្ការ ការពារ និងទប់ស្កាត់ការរីករាលដាលនៃជម្ងឺកូវីដ១៩ចូលទៅក្នុងសហគមន៍៕

 

អត្ថបទដែលជាប់ទាក់ទង