ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បញ្ជូនអ្នកបានរកឃេីញវិជ្ជមានកូវីដ១៩ ទាក់ទងនឹងព្រឹត្តិការណ៍« សហគមន៍ ២៨ វិច្ឆិកា » មានចំនួន២នាក់ ពីខណ្ឌកំបូលមកមន្ទីពេទ្យមិត្តភាពខ្មែរ សូវៀត

299

 

ភ្នំពេញ៖នៅល្ងាចថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២០ លោក ឃឹម ស៊ុនសូដា អភិបាល នៃគណៈអភិបាលខណ្ឌកំបូល និងជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌកំបូល រួមជាមួយ លោកស្រី ទេព កញ្ចនា អភិបាលបាលរង និងលោក ហោ វាសនា អភិបាលរង បានដឹកនាំមន្រ្តីការិយាល័យ សហកាជាមួយលោក ហែម ចាន់រឹទ្ធី ប្រធានការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ បានចុះមកណែនាំ និងបញ្ជូនអ្នកដែលបានរកឃេីញវិជ្ជមានកូវីដ១៩ ដែលទាក់ទងនឹងព្រឹត្តិការណ៍« សហគមន៍ ២៨ វិច្ឆិកា » មានចំនួន២នាក់ ដូខាងក្រោម៖១- ឈ្មោះ គួច ដាវីន ភេទ ស្រី ទូរស័ព្ទ លេខ ០៨៦ ៧៩៥១៥៦ ត្រូវបន្ទាប់ពីបានធ្វេីតេស្តិ៍រួចរាល់ គឺបានមកស្នាក់នៅ និងធ្វេីចត្តាឡីស័ក្ត ក្នុងបូរីសង្ឃឹមថ្មី ផ្ទះលេខE53 ផ្លូវលេខ NH07 ភូមិតានួន សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ បច្ចុប្បន្ន បានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យមិត្តភាព ខែ្មរ -សូវៀត រកឃេីញវិជ្ជមាន ។

២- ឈ្មោះ ឃឿន នៃឃាង ភេទ ស្រី អាយុ ២២ឆ្នាំ ទូរសព្ទ លេខ ០៩៦៩០០៦៦៩៦ ដែលជាមិត្តភ័ក្តជាមួយឈ្មោះ គួច ដាវីន និងបានមករស់នៅកំដរ ត្រូវបានបញ្ជូនទៅធ្វេីចត្តាឡីស័ក្តនៅសណ្ឋាគារសុខា ។ (អវិជ្ជមាន )
ដោយឡែកឪពុកម្តាយ របស់គួចដា វីន គឺរស់នៅដាច់ដោយឡែកពីគ្នា មិនបានជួបគ្នានោះទេ ៕

អត្ថបទដែលជាប់ទាក់ទង